ទំនៀមទម្លាប់ជូនដំណើរបុព្វការីជនទៅកាន់ឋានព្រលឹងរបស់ជនជាតិ Dao ក្រហម នៅខេត្ត Yen Bai

(VOVWORLD) -  ដូចទៅនឹងក្រុមជនជាតិភាគតិចដទៃទៀតដែរ ជនជាតិ Dao ក្រហមបានទទួលបុណ្យតេតប្រពៃ ណីតាមប្រតិទិនចន្ទគតិ។ ដើម្បីឧទ្ទិសដល់បុព្វការីជននិងអ្នកដែលលាចាកលោកទៅនោះ នាឱកាសបុណ្យតេតប្រពៃ ណី អ្នកភូមិគេបានរៀបចំពិធីដើម្បីថ្វាយបុព្វការីជនចូលរួមបុណ្យចូលឆ្នាំប្រពៃណីហើយក្រោយមក គេក៏បានជូនដំណើរបុព្វការីជនទៅកាន់ឋានព្រលឹងវិញ ដែលជាភាសាជនជាតិ  ហៅថា Phua Chuong ផងដែរ។ នេះគឺជាជំនឿដ៏វិសេសវិសាលរបស់ជនជាតិ Dao ក្រហមដែលរស់នៅតំបន់ ភាគពាយ័ព្យ (វៀតណាម)។

ទំនៀមទម្លាប់ជូនដំណើរបុព្វការីជនទៅកាន់ឋានព្រលឹងរបស់ជនជាតិ Dao ក្រហម នៅខេត្ត Yen Bai - ảnh 1 ជនជាតិ Dao ក្រហមនៅខេត្ត Yen Bai

ដ៏ដូចជនរួមជាតិ Kinh និងក្រុមជនជាតិភាគតិចជាច្រើនដែរ ជនជាតិ Dao បានទទួលបុណ្យតេតប្រពៃណីតាមប្រតិទិនចន្ទគតិ ដែលគេជឿជាក់ថា បុណ្យតេតជាឱកាសមួយសម្រាប់គ្រួសារទាំងមូលសម្រាកនិងជួបជុំគ្នា ក្រោយពីបានធ្វើពេញមួយឆ្នាំយ៉ាងហត់នឿយ ហើយក៏ជាឱកាសដើម្បីថ្វាយបង្គំដល់បុព្វបុរស នូវលទ្ធផលទទួលបានពីការធ្វើពលកម្ម ក្តីសប្បាយរីករាយនិងសោកសៅទាំងអស់ពួងរលាយបាត់អស់។ ដើម្បីត្រៀមរៀបចំនូវបុណ្យចូលឆ្នាំថ្មីពេញលេញមួយ គឺមុនបុណ្យតេត ប្រជាជន Dao ក្រហមបានចិញ្ចឹមជ្រូក មាន់ ត្រៀមស្រូវ អង្ករសម្រាប់ទុកអំណរបុណ្យតេត។

មិនត្រឹមតែប៉ុណ្ណោះ មុនបុណ្យតេត គ្រួសារណាក៏បានអនុវត្តពិធីបោសសម្អាតផ្ទះសម្បែង បោសសម្អាតទីសក្ការៈបូជាដូនតា ដូចជាពិធីបុណ្យនិមិត្តរូបដើម្បីកំចាត់ ចោលរឿងអកុសលនៃឆ្នាំចាស់ឲ្យជ្រះថ្លា។ គ្រួសារទាំងមូលបានប្រមូលផ្តុំគ្នា ដើម្បីរៀបចំនិងចំអិនម្ហូបអាហារដើម្បីសែនពេលវេលាឆ្លងឆ្នាំថ្មី។  ស្ពកសែន ក្រៅពីនុំអន្សមពិសេសដោយឡែករបស់ជនជាតិ Dao និងសាច់ជ្រូក សាច់មាន់ ស្រាមក នៅ ទីសការៈបូជារបស់ជនជាតិ Dao នៅមាននុំពីរបីប្រភេទទៀតផងដែរ។ ជនជាតិ Dao ក្រហម គេមិនសែនដោយខ្លួនឯងទេ ពោលគឺគេបានអញ្ជើញគ្រូសែននិងចាស់ ទុំក្នុងភូមិដែលមានកិត្យានុភាព មកផ្ទះដើម្បីជួយសែនផងដែរ។  គ្រូសែនតំណាងឲ្យម្ចាស់ផ្ទះ សែនដើម្បីបណ្តេញចេញនូវឧបទ្រុឌចង្រៃ និងឧឧ្ទិសកុសលសូមឲ្យមានសុខភាពល្អ ភាពសុខសាន្តត្រានសម្រាប់ក្រុមគ្រួសារ ហើយចុងក្រោយ មានពិធីបុណ្យមួយដែលមិនអាចខ្វះបានឡើយសម្រាប់គ្រួសារជនជាតិ Dao ក្រហម នោះគឺពិធីបុណ្យ Phua Chuong តែម្តង។

ប្រជាជន Dao ក្រហមនៅខេត្ត Yen Bai គ្មាននរណាម្នាក់ចងចាំថា តើទំនៀមទម្លាប់ Phua Chuong មានតាំងពីពេលណាមនោះឡើយ ហើយគ្រាន់តែដឹងថា បានបន្តពីជំនាន់មួយប្រគល់ទៅជំនាន់មួយទៀត ដែលក្លាយជាលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិ Dao ក្រហម  ខណៈដែលបុណ្យតេតមកដល់ម្តងៗ។ លោកស្រី Phung Thi Chai នៅភូមិ ៤ Khe Van ឃុំ Phuc Loi ស្រុក Luc Yen ខេត្ត Yen Bai បានឱ្យដឹងថា៖ “ខ្ញុំបានដឹងអំពីទំនៀមទម្លាប់ Phua Chuong របស់ជនជាតិខ្លួនតាំងពីខ្ញុំនៅក្មេង។  គ្មាននរណាម្នាក់ដឹងថា ទំនៀមទម្លាប់ប្រពៃណីនេះមានតាំងពីណាមកឡើយ ប៉ុន្តែ ខ្ញុំបានឃើញថា ជីដូនជីតាដំណាលថា នេះគឺជាទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិ Dao ហើយត្រូវបានថែរក្សាជាច្រើនជំនាន់មកហើយ។ បន្ទាប់ ពីធ្វើពិធី Phua Chuong ហើយ មានន័យថា អស់ចូលឆ្នាំថ្មីហើយ។ គ្រួសារទាំងអស់បាននាំគ្នា ធ្វើស្រែចំការ ដោយបំណងប្រាថ្នា ឆ្នាំថ្មីទទួលបានតែសេចក្តីសុខចម្រុងចម្រើននិងធ្វើការរកស៊ីមានបានផងដែរ”។

ទំនៀមទម្លាប់ជូនដំណើរបុព្វការីជនទៅកាន់ឋានព្រលឹងរបស់ជនជាតិ Dao ក្រហម នៅខេត្ត Yen Bai - ảnh 2នារីជនជាតិ Dao កំពុងធ្វើនុំអន្សម  

 ចាប់ពីថ្ងៃទីបីនិងថ្ងៃទីបួននៃបុណ្យចូលឆ្នាំប្រពៃណី គ្រួសារជនជាតិ Dao ក្រហមបាននាំគ្នារៀបចំធ្វើពិធី Phua Chuong ដើម្បីជូនដំណើរបុព្វការីជនទៅកាន់ឋានព្រលឹងវិញហើយ គឺជាទីចាប់ផ្តើមរដូវផលិតថ្មី ជាមួយនឹងបំណងប្រាថ្នាទទួលបានរដូវអំណោយផល។ នេះគឺជាពិធីបុណ្យមួយដែលត្រូវបានជនជាតិ Dao រក្សាទុកអស់ជាច្រើនជំនាន់មកហើយ។

ប្រជាជន Dao ក្រហមគេមានទស្សនទានថា ក្នុងប៉ុន្មានថ្ងៃនៃបុណ្យតេតប្រពៃណីរបស់បុព្វការីជនតែងតែគង់នៅលើទីសក្ការៈបូជា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីនិងប្រទានពរដល់ក្រុមគ្រួសារ សាច់ញាត្តិទាំងអស់គ្នា។ ហេតុដូច្នេះការសែនថ្វាយបង្គំវត្ថុដូចជានំអន្សម ផ្លែឈើ ស្ក ដំណាប់ជាដើម គឺត្រូវធ្វើពិធីបុណ្យ Phua Chuong ហើយទើបបានយកចែកឲ្យក្មេងៗ។ គ្រូសែន Trieu Tien Minh ត្រូវបានគ្រួសារអ្នកស្រី Phung Thi Chai អញ្ជើញមកសែនបន់ស្រន់។ “ថ្ងៃនេះជាថ្ងៃចុងបញ្ចប់នៃបុណ្យតេត ម្ចាស់ផ្ទះសូមអរគុណដល់បុព្វការីជនចំពោះការមកចូលរួមពិធីបុណ្យតេតជាមួយក្រុមគ្រួសារ។ ថ្ងៃនេះកឺបញ្ចប់ចូលឆ្នាំថ្មីហើយ ក្រុមគ្រួសារយើងខ្ញុំទាំងអស់ បានរៀបចំពិធីបុណ្យដើម្បី អញ្ជើញបុព្វបុរសមកទទួលទាននិងប្រទានពរដល់ក្រុមគ្រួសារសំរាប់ឆ្នាំថ្មីអំណោយផលនិង មានសុខភាពល្អ។ គ្រួសារសូមយកគ្រឿងដង្វាយចេញដើម្បីចូលក្នុងរដូវប្រកបរបរថ្មីមួយដែរ”។

បន្ទាប់ពីគោរពបូជាជីដូនដំណើរបុព្វការីជនទៅកាន់ឋានន្តកាលវិញ និងដុតក្រ ដាសលុយ គេគិតថាវាជាចុងបញ្ចប់នៃពិធីចូលឆ្នាំថ្មី ហើយក្រុមគ្រួសារបានជួបជុំគ្នា ទទួលទានបាយនិងពិភាក្សានូវទិសដៅសម្រាប់ឆ្នាំថ្មី។ នៅតំបន់ខ្លះបន្ទាប់ពីដុតក្រ ដាស់សម្រាប់ជូនដំណើរ បុព្វការីជនទៅកាន់ឋានព្រលឹងហើយ ក្រុមគ្រួសារបានត្រៀមស្ពកបាយដើម្បីសែនភូមិ។ នៅឯសាលាភូមិគ្រូសែនដែលមានកិត្យានុភាពបំផុត ត្រូវបានប្រគល់ភារកិច្ចទៅសែនតាមផ្ទះនិមួយៗ បន្ទាប់មកជាពិធីថ្វាយបង្គំសម្រាប់ភូមិទាំងមូល។ បន្ទាប់ពីពិធីបុណ្យនេះ ក្រុមគ្រួសារទាំងអស់នឹងយកឧបករណ៍សំរាប់ផលិតកម្ម ដូចជាកាំបិត ចបកាប់ដើម្បីបង្កើនភាពច្បាស់លាស់និងធ្វើឱ្យពួកគេ ងើបឡើងវិញដើម្បី ធ្វើឲ្យមុត ដើម្បីត្រៀមទៅស្រែចំការជាមួយក្តីសង្ឃឹមឆ្នាំថ្មី រដូវអំណោយផល សម្បូរធូធារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ