ទំនៀមទម្លាប់សែនដំរីរបស់ជនជាតិ M’nong នៅភូមិ Don

(VOVWORLD) -ក្នុងបណ្តាជនជាតិនៅតំបន់ Tay Nguyen ជនជាតិ M’nong គឺល្បីឈ្មោះដោយ មុខរបរបរបាញ់សត្វនិងផ្សំាងដំរីព្រៃ។ សម្រាប់ជនជាតិនេះ ដំរីមិនត្រឹមតែជាទ្រព្យសម្បត្តិ ដ៏ធំមួយប៉ុណ្ណោះទេ ថែមទាំងមានតួនាទីសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃនិងវប្បធម៌ ប្រជាប្រិយទៀតផង។ ដំរីត្រូវបានចាត់ទុកដូចជាសមាជិកមួយក្នុងសហគមន៍ តាមនោះ រឿងរ៉ាវ ទាំងអស់ដែលប្រព្រឹត្តទៅជំវិញជីវភាពប្រចាំថ្ងៃទាក់ទងនឹងជីវភាពរបស់ដំរី គឺសុទ្ធ តែគោរពតាមទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិ M’nong។ តាំងពីយូរណាស់មក ហើយ ជនជាតិ M’nong តែងតែមានពិធីសែនដំរីផងដែរ។

មុននេះ នៅពេលចាប់បានដំរីព្រៃ អ្នកស្រុក អ្នកភូមិស្រុកមិនយកដំរីនោះចូលក្នុងភូមិទេ គឺ នាំដំរីនោះទៅវផ្សាំងសិន។ ក្រោយរយៈពេល ២ឬ៣ខែបង្ហាត់ផ្សាំងហើយអាចយល់ពី អកប្បកិរិយានិងសកម្មភាពរបស់មនុស្ស ទើបដំរីនោះបាននាំចូលភូមិដើម្បីប្រើប្រាស់ និងធ្វើពិធីសែនដំរីឲ្យចូលជាសមាជិកក្នុងភូមិ។ នេះជាពិធីសំខាន់បំផុតក្នុងចំ ណោម ពិធីសែនទេវតាដំរីរបស់ជនជាតិ M’nong។

ទំនៀមទម្លាប់សែនដំរីរបស់ជនជាតិ M’nong នៅភូមិ Don - ảnh 1 ទិដ្ឋភាពនៃពិធី

ពិធីសែនទទួលដំរីចូលក្នុងភូមិមិនត្រឹមតែអំណរសាទរជ័យជម្នះរបស់អ្នកប្រមាញ់ដំរីប៉ុណ្ណោះទេ ថែមទាំងពោរពេញទៅដោយអត្ថន័យដ៏ល្អប្រសើរ សម្តែងនូវស្មារ តីរបស់បុរសជនជាតិ M’nong ដែលតែងតែ យកឈ្នះលើធម្មជាតិនិងឆ្លងផុតរាល់ឧបសគ្គទៀតផង។ ក្នុងពិធីសែននេះអ្នកភូមិនឹងបួងសួងសូមសេចក្តីសុខឲ្យដំរី ភាពសុខសាន្តនិងរកស៊ីមាន បានសម្រាប់ម្ចាស់ដំរី។ ឆ្លងកាត់ពិធីសែន ដំរីនឹងក្លាយទៅជាសមាជិកពេញសិទ្ធិក្នុងភូមិ និងរស់នៅតាមទំនៀមទម្លាប់របស់អ្នកភូមិស្រុកផង ដែរ។ លោក Dam Nang Long ដែលបានប្រសូត្រក្នុងក្រុមគ្រួសារមួយប្រកបមុខរបរផ្សំាងដំរី៤ជំនាន់នៅភូមិ Don ខេត្ត Dak Lak បានឲ្យដឹង ថា៖

        “សម្រាប់ជនជាតិ M’nong ដំរីមួយក្បាលនោះ ក្រៅពីតម្លៃសំភារៈ មក វានៅមាន តម្លៃស្មារតី វប្បធម៌មានចរិតលក្ខណៈព្រលឹង។ ជនជាតិ M’nong ជួបប្រាស្រ័យមនោ សញ្ចេតនា រួមដំណើរជាមួយដំរីទាំងក្នុងការងារស្រែចំការផង ទាំងក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ក្រុមគ្រួសារនោះផងដែរ។ មកដល់តំបន់ Tay Nguyen នារដូវវស្សា គេ នឹងសែនដំរីដើម្បីប្រាប់ឲ្យដំរីដឹងថា ទេវតាចាប់ផ្តើមប្រទានចំណីរឲ្យដំរី។ រីឯនៅចុងខែ វស្សា ដើមខែប្រាំងវិញ ជនជាតិ M’nong ក៏បានរៀបចំពិធីសែនដើម្បីប្រាប់ឲ្យដំរីដឹងថា ដល់រដូវវស្សា គឺចំណីអស់ហើយ។ ធ្វើពិធីសែន គឺក្នុងបំណងលើកទឹកចិត្តឲ្យដំរី ខិតខំឆ្លងកាត់គ្រាលំបាកនិងទន្ទឹងរង់ចាំរដូវវស្សាមកដល់”។

        សម្រាប់ជនជាតិ M’nong ដែលមានដំរី គេបានចាត់ទុកដំរីជាទ្រព្យសម្បត្តិនិងជា មិត្តជំនិតដែលទេវតាប្រទានឲ្យ។ ហេតុដូច្នេះបានជា ពិធីសែនសូមសេចក្តីសុខឲ្យដំរី ត្រូវបានអ្នកភូមិរៀបចំយ៉ាងម៉ត់ចត់។ ក្នុងពិធីសែននោះ ត្រូវអញ្ជើញឲ្យបានគ្រូសែន ពូកែ មានកិត្យានុភាព និងមានការយល់ដឹងជ្រាលជ្រៅរបស់ជនរួមជាតិនៃបណ្តាជន ជាតិ។ គ្រឿងដង្វាយត្រូវមានស្រាពាង អង្ករ បាយមួយកូនចាន ទឹកមួយដប់និងគ្រឿង ជ្រូកមួយចាន។ ចាប់ផ្តើមពិធីសែន សូមសេចក្តីសុខឲ្យដំរីនោះ គ្រូសែននឹងបួងសួង សូមទេវតាប្រទានពរឲ្យដំរីនូវកម្លាំងមាំមួន ដើម្បីអាចជួយទ្រទ្រង់ការងារក្នុងភូមិ។

        ពិធីសែនសូមសេចក្តីសុខឲ្យដំរីពោរពេញទៅអត្តសញ្ញាណវប្បធម៌ជនជាតិនិង ប្រកបអត្ថន័យល្អប្រសើច្រើន។ ក្រៅពីនោះ បានសម្តែងក្តីស្រឡាញ់របស់មនុស្ស សម្រាប់សត្វចិញ្ចឹម។ បច្ចុប្បន្ននេះ ពិធីសែនសូមសេចក្តីសុខឲ្យដំរីនិងពីធីបុណ្យជា ច្រើនទៀតត្រូវបានបង្ហាញឡើងវិញ នៅក្នុងពិធីបុណ្យដំរីនៅភូមិ Don តំបន់បឹង Lak នៃ ខេត្ត Dak Lak គឺដើម្បីអភិរក្សនិងពង្រីកបេតិកភណ្ឌវប្បធម៌ដ៏វិសេសវិសាលរបស់ជន រួមជាតិផង និងបម្រើភ្ញៀវទេសចរមកទស្សនានៅស្រុកផ្សាំងដំរីល្បីឈ្មោះនៅតំបន់ Tay Nguyen ផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ