ពិធីការវិសេសវិសាលក្នុងពិធីអាពាហ៍ពិពាហ៍របស់ជនជាតិ Pa ko

(VOVWORLD) -ក្នុងចំណោមពិធីការវដ្តសង្សាជនជាតិ Pa ko យកចិត្តទុកដាក់ជាច្រើនចំពោះពិធីអាពាហ៍ពិពាហ៍ និងការរៀបចំបណ្ណាការ។ នៅពេលកូនបុរស កូនស្រីពេញរូបពេញរាង មានគោលបំណងរៀបការ ក៏ជាពេលវេលាដែលបណ្ដាមាតាបិតាត្រូវត្រៀមរៀបចំបណ្ណាការសំរាប់ពិធីអាពាហ៍ពិពាហ៍។ ពិធីច្រៀងប្រារព្ធក៏ជាពិធីមួយដែលមិនអាចខ្វះបានក្នុងពិធីអាពាហ៍ពិពាហ៍របស់ជនជាតិ Pa ko ដែរ។

ក្នុងចំណោមពិធីការវដ្តសង្សាជនជាតិ Pa ko យកចិត្តទុកដាក់ជាច្រើនចំពោះពិធីអាពាហ៍ពិពាហ៍ និងការរៀបចំបណ្ណាការ។ នៅពេលកូនបុរស កូនស្រីពេញរូបពេញរាង មានគោលបំណងរៀបការ ក៏ជាពេលវេលាដែលបណ្ដាមាតាបិតាត្រូវត្រៀមរៀបចំបណ្ណាការ សំរាប់ពិធីអាពាហ៍ពិពាហ៍។ ពិធីច្រៀងប្រារព្ធក៏ជាពិធីមួយដែលមិនអាចខ្វះបានក្នុងពិធីអាពាហ៍ពិពាហ៍របស់ជនជាតិ Pa ko ដែរ។

ពិធីការវិសេសវិសាលក្នុងពិធីអាពាហ៍ពិពាហ៍របស់ជនជាតិ Pa ko - ảnh 1

ពិធីអាពាហ៍ពិពាហ៍របស់ជនជាតិ Pa ko

ពីច្រើនជំនាន់មក ភូមិឃុំរបស់ជនជាតិ Pa ko នៅមានទំនៀមទំលាប់”ទៅ Sim”។ នេះជាចំណុចរ៉ូម៉ានទិចក្នុងជីវភាពរស់នៅប្រចាំថ្ងៃ សំដៅបណ្ដាគូស្រករបានបង្ហាញនូវមនោសញ្ជេតនាស្មោះត្រង់របស់ខ្លួន។ តាមទំនៀមទំលាប់ នៅពេលបានពេញចិត្តគ្នាហើយ បុរសបានម្ចាសការខិតជិតនឹងកន្លែងរបស់នារី ហើយបង្កើតសញ្ញាដោយប្រើមែកឈើគោះនៅលើសសរផ្ទះឈើ ប្រសិនបើនារីនេះពេញចិត្ត គឺទៅបើកទ្វារទទួល ហើយកំឡោះ ក្រមុំទាំងពីរនាក់នោះបាននិយាយជាមួយគ្នាដល់ទល់ភ្លឺ។ នាបច្ចុប្បន្ន ទំលាប់”ទៅ Sim” ប្រែប្រួលជាច្រើន ប៉ុន្តែចំណុចវប្បធម៌ប្រពៃណីនៅបានរក្សា ជាពិសេសគឺច្រៀងឆ្លងឆ្លើយ ក្នុងពិធីអាពាហ៍ពិពាហ៍។

          ក្នុងពន្ធភាព នារីនិងបុរសជន Pa ko បានស្វែងយល់គ្នាដោយសេរីភាព។ ប៉ុន្តែ ដើម្បីក្លាយទៅជាប្តីនិងប្រពន្ធ កំឡោះនិងក្រមុំត្រូវចូលរួមពិធីជាច្រើន។  លោក Ho Van Hanh ព្រឹទ្ធាចារ្យជនជាតិ Pa ko នៅឃុំ Hong Trung ស្រុក A Luoi ខេត្ត Thua Thien Hue បានអោយដឹងថា៖

          “មុនពេលរៀបចំពិធីអាពាហ៍ពិពាហ៍ គឺត្រូវជូនដំណឹងចំពោះ Gian ជូនដំណឹងអោយជីដូនជីតាថា៖ កូនក្រមុំរបស់គេនឹងបានមកផ្ទះយើង។ មុនពេលចេញពីផ្ទះ ត្រូវបានជូនបណ្ណាការ នោះជាអំណោយតភ្ជាប់មនោ សញ្ជេតនារវាងគ្រួសារទាំងសងខាង។ ប្រការនេះមានន័យថា៖មាតាបិតាយល់ព្រមអោយកូនរៀបការ។”

ពិធីការវិសេសវិសាលក្នុងពិធីអាពាហ៍ពិពាហ៍របស់ជនជាតិ Pa ko - ảnh 2ពិធីអាពាហ៍ពិពាហ៍របស់ជនជាតិ Pa ko 

ក្នុងពិធីអាពាហ៍ពិពាហ៍របស់ជនជាតិ Pa ko មានចំណុចជាច្រើនគួអោយចាប់អារម្មណ៍ណាស់។ ទន្ទឹមនឹងការរៀបចំបណ្ណាការសំរាប់កូនកំឡោះនិងកូនក្រមុំនោះ គ្រួសារទាំងសងខាងក៏ត្រូវរៀបចំមុខម្ហូបអាហារនានាដើម្បីជប់លៀងទៀតផង។ ភាគីខាងកូនកំឡោះត្រូវរៀបចំកងប្រាក់ សម្លៀកបំពាក់ និងសាច់របស់បសុសត្វ ដូចជា៖ជ្រូក គោ ពពែ…ៗ ហើយភាគីកូនក្រមុំរៀបចំរនាំង ក្រណាត់ព្រែ ត្រីនិងសាច់បសុបក្សី។

          ពិធីអាពាហ៍ពិពាហ៍ប្រពៃណីរបស់ជន Pako មានពិធីសំខាន់ចំនួនពីរគឺ៖ ពិធីស្ដីរដណ្ដឹងនៅគ្រួសារកូនក្រមុំ និងពិធីហែរកូនក្រមុំមកផ្ទះកូនកំឡោះ។ ពេលមកដល់ផ្ទះកូនកំឡោះ បានប្រព្រឹត្តទៅពិធីច្រៀងឆ្លើយឆ្លងគ្នារវាងគ្រួសារទាំងសងខាង។

ពិធីការវិសេសវិសាលក្នុងពិធីអាពាហ៍ពិពាហ៍របស់ជនជាតិ Pa ko - ảnh 3ពិធីអាពាហ៍ពិពាហ៍របស់ជនជាតិ Pa ko 

ក្នុងពេល ច្រៀងឆ្លើយឆ្លងគ្នាពោពេញទៅដោយមនោសញ្ជេតនានោះ គ្រួសារកូនកំឡោះបានប្រគល់អំ ណោយ អោយភាគីគ្រួសារកូនក្រមុំ។ លោក Ho Van Tien អ្នកស្រាវជ្រាវវប្បធម៌ជនជាតិ Pako បានអោយដឹងថា៖

          “ ច្រៀងឆ្លើយឆ្លងនេះ ជាពិធីមួយក្នុងពិធីអាពាហ៍ពិពាហ៍របស់ជនជាតិ Pako។ ពាក្យសំដីសាមញ្ញ ស្មោះត្រង់ ប៉ុន្តែពោពេញទៅដោយអត្ថន័យ។ ភាគីក្រួសារកូនកំឡោះនិងកូនក្រមុំបានបង្ហាញនូវមនោសញ្ជេតនាសំរាប់គ្នាទៅវិញទៅមក។”

          បទចម្រៀងរវាងភាគីទាំងពីរនោះសុទ្ធតែបង្ហាញនូវគោលបំណងថាកូនក្រមុំនិងកូនកំឡោះនឹងរស់នៅជាមួយគ្នាប្រកបដោយសុភមង្គល។ ការច្រៀងឆ្លើយឆ្លងក្នុងពិធីអាពាហ៍ពិពាហ៍ជាចំណុចវប្បធម៌ពិសេសដោយ ឡែកបង្ហាញនូវចំណេះដឹង កិត្យានុភាពរបស់ត្រកូល ហើយតាមនោះក៏បង្ហាញនូវមោទនភាពអំពីវប្បធម៌ប្រពៃណីរបស់ជនជាតិ Pako ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ