ពិធីបើកទ្វារព្រៃរបស់ជនជាតិ Dao

(VOVWORLD) -  ក្រុមជនជាតិ Dao នៅខេត្ត Lao Cai (ភាគខាងជើងវៀតណាម) មានប្រពៃណីទំនៀមទំលាប់ចម្លែកជាច្រើន។ ការបើកទ្វារព្រៃឈើ (ឬហៅថា Khoi Kim) របស់ជនជាតិ Dao នៅភូមិ Chanh ឃុំ Xuan Giao ស្រុក Bao Thang ខេត្ត Lao Cai បានបង្កប់ប្រការគួរឲ្យចាប់អារម្មណ៍ជាច្រើនផងដែរ។

ពិធីបើកទ្វារព្រៃរបស់ជនជាតិ Dao - ảnh 1ទិដ្ឋភាពនៃពិធីសែនបើកទ្វារព្រៃឈើរបស់ជនជាតិ Dao Tuyen (រូបថតៈ http://dulichsapa365.vn/) 

ដើម្បីត្រៀមរៀបចំពិធីសែនបើកទ្វារព្រៃឈើ ក្រុមគ្រួសារនៅភូមិ Chanh ត្រូវលាងសំអាតផ្ទះសម្បែង រៀបចំទីសក្ការៈបូជាជីដូនជីតាពីថ្ងៃមុន ហើយជ្រើសរើសសំលៀកបំពាក់ប្រពៃណីដ៏ស្រស់ស្អាតបំផុតដើម្បីស្លៀកពាក់ចូលរួមពិធី។

ពិធីបើកទ្វារព្រៃឈើបានចែកជាពីរផ្នែកគឺ ពិធីសែននិងពិធីបុណ្យ ដែលជាទូទៅធ្លាប់បានប្រារព្ធធ្វើឡើងនៅក្នុងព្រៃឈើរបស់ភូមិ នាឱកាសដើមនិទាឃរដូវ។ ដើមដំបូងនៃពិធីជាការថ្វាយដើមឈើបិតានិងដើមឈើមាតា។ គ្រូសែននឹងអធិស្ឋានដល់ទេវតាព្រៃឈើនិងព្រលឹងបុព្វបុរស ថា ថ្ងៃនេះគឺជាថ្ងៃ ខែល្អ ហើយអ្នកភូមិបានរៀបចំស្រា សាច់ ផ្កា ដើម្បីថ្វាយពពួគទេវតា សូមអនុញ្ញត្តិបើកទ្វារព្រៃឈើ។  គ្រូសែនក្នុងសំលៀកបំពាក់ខាវអាវពណ៌លឿងវែង នៅលើអាវមានក្បូរក្បាច់របស់ជនជាតិ Dao នៅលើក្បាលមានមួកគូគំនូរសត្វខ្លា ដែលដឹកនាំក្រុមអ្នកភូមិ។ ដើរតាមក្រោយជាអ្នកភូមិដែលយកតាមនូវគ្រឿងដង្វាយកសិផលដែលជា សាច់មាន់ នុំទឹកឃ្មុំ ... ហើយត្រូវបានរៀបចំជាមុនដែរ។ លោក Trieu Tien Huong គ្រូសែនរបស់ភូមិ Chanh បានឲ្យដឹងថា៖ “ខ្មោចដើមឈើគឺជាបុព្វបុរសរបស់ភូមិ។ គ្រួសារនីមួយៗនៅក្នុងភូមិនឹងមានព្រឹទ្ធាចារ្យចាស់ជរាមួយរូបហើយពេលលោករូបនេះបានស្លាប់ទៅ នឹងត្រូវបានដាក់នៅក្នុងដើមឈើ ដើម្បីថ្វាយបង្គំសូមទេវតាប្រទានពរឲ្យអ្នកភូមិជួបតែសេចក្តីសុខចម្រើននិងរដូវអំណោយផល។ ពិធីនេះបានរៀបចំឡើងសំដៅរំលឹកអ្នកភូមិមិនឲ្យចូលព្រៃកាប់ឈើក្នុងរយៈពេលពី៥ដល់៧ថ្ងៃ”។

គ្រឿងដង្វាយត្រូវបានដង្ហែមកដាក់នៅក្រោមម្លប់ដើមឈើធំពីរនៅក្នុងព្រៃឈើសក្តិសិទ្ធិរបស់ភូមិ។ តាងនាមអ្នកភូមិ គ្រូសែននឹងអធិដ្ឋានសូមទេវតាប្រទានពរ ដល់អ្នកភូមិឲ្យទទួលបានឆ្នាំអំណោយផល ជីវភាពរស់នៅសម្បូរធូធារ។ ជាអ្នកយល់ដឹងជ្រៅអំពីពិធី Khoi Kim របស់ជនជាតិខ្លួន លោក Trieu Tien Bao នៅភូមិ Chanh បានឲ្យដឹងថា៖ “ព្រៃឈើមានសារៈសំខាន់ខ្លាំងណាស់និងមានអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកភូមិពោលគឺមានដើមឈើដើម្បីការពារប្រភពទឹក រាំងស្កាត់សំណឹកផង ដែរ។ តាមប្រពៃណីរបស់ភូមិគឺ ៣ឆ្នាំនឹងរៀបចំពិធីបុណ្យថ្វាយបង្គំព្រៃឈើម្តង។ យើងខ្ញុំធ្វើពិធីបុណ្យ Khoi Kim ថ្វាយបង្គំពពួកទេវតា ទេវតាព្រៃឈើ ទេវតាទន្លេទឹក គឺដើម្បីអធិស្ឋានសូមសេចក្តីសុខដល់អ្នកភូមិ ឲ្យមានជីវភាពរស់នៅពោរពេញទៅដោយភាពកក់ក្តៅនិងសប្បាយរីករាយ”។

ពិធីបើកទ្វារព្រៃរបស់ជនជាតិ Dao - ảnh 2 ជនជាតិ Dao Tuyen យកគ្រឿងដង្វាយទៅសែនព្រៃឈើ (រូបថតៈ http://dulichsapa365.vn/)

បន្ទាប់ពីពិធីសែន អ្នកភូមិបានសន្យានឹងគ្នា ប្តេជ្ញាចិត្តការពារព្រៃឈើ ដាំដើមឈើឲ្យបានច្រើនក្នុងចំការរបស់ខ្លួននិងហូបចុករីករាយជាមួយអាហាររួមគ្នា។  ក្រៅពីគ្រឿង     ដង្វាយជាសាច់និងស្រានោះ គ្រួសារទាំងអស់ក្នុងភូមិក៏បានយកបន្ថែមនូវអាហារនិងភេសជ្ជៈចូលរួមក្នុងពិធីផងដែរ។ បន្ទាប់មក អ្នកភូមិបាននាំគ្នាលេងល្បែងប្រជាប្រិយដែលពោរពេញទៅដោយអត្តសញ្ញាណជាតិ ដូចជា បិទភ្នែកចាប់ ពពែបោះអង្គុញ រាំដំបង និងច្រៀងចម្រៀងឆ្លើយឆ្លងជាដើម។ លោក Trieu Tien Bao បានចាត់ទុកថា មានពិធីបើកទ្វារព្រៃឈើ ប្រជាជននឹងកាន់តែជឿជាក់ទៅលើអនាគតល្អនិងភាពអំណោយផលក្នុងការធ្វើអាជីវកម្ម។

“ក្រោយពេលបានរៀបចំពិធីសែនទេវតាព្រៃឈើម្តងៗមក ប្រជាជននឹងកាន់តែជ្រាបអំពីការទទួលខុសត្រូវនៃកិច្ចការពារព្រៃឈើ លើកកម្ពស់មនសិការការពារព្រៃ ឈើ ការពារប្រភពទឹក កុំប្រើទឹកឱ្យប្តេចប្តាក់ជាពិសេសរួមគ្នាការពារបរិស្ថានឲ្យកាន់តែតែស្អាតពីមួយថ្ងៃទៅមួយថ្ងៃ”។ នេះបើតាមការសំណេះសំណាល់របស់លោក Trieu Tien Bao។ 

ពិធីបើកទ្វារព្រៃឈើរបស់ប្រជាជននៅភូមិ Chanh ឃុំ Xuan Giao ស្រុក Bao Thang ខេត្ត Lao Cai គឺជាពិធីបុណ្យកសិកម្មប្រពៃណីមានចរិតលក្ខណៈសមូហភាពនិងបង្កើនការតភ្ជាប់សហគមន៍។  រហូតមកដល់ពេលនេះ ពិធីបើកទ្វារព្រៃឈើរបស់ជន ជាតិ Dao នៅតែត្រូវបានអភិរក្សនិងពង្រីកផងដែរ។

បច្ចុប្បន្នភូមិជាច្រើនរបស់ជនជាតិភាគតិចនៅខេត្ត Lao Cai តែងតែមានព្រៃឈើសក្តិសិទ្ធិ។ ពោលគឺ  ព្រៃឈើនេះជាព្រៃរួមរបស់អ្នកភូមិទាំងអស់គ្នា មានន័យថា មនុស្សគ្រប់គ្នាត្រូវតែចូលរួមការពារព្រៃឈើដោយមិនត្រូវកាន់បំផ្លាញ់ឡើយ។ ការ សាងសង់ព្រៃឈើបែបនេះ នាំមកនូវតម្លៃអេកូឡូស៊ីផងនិងអត្ថន័យអប់រំជំនាន់កូនចៅឱ្យរក្សាទំនៀមទម្លាប់របស់ជីដូនជីតា ការពារបរិស្ថាននិងនាំមកនូវជីវិតរុងរឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ