ពិធីបុណ្យ Arieu ping របស់ជនជាតិ Pa ko

(VOVWORLD) -ជនជាតិ Pa ko មានពិធីបុណ្យជាច្រើន ប៉ុន្តែ ពិធីបុណ្យ Arieu ping (លើកខ្មោចស្រោចឆ្អឹង)ត្រូវបានចាត់ទុកជាពិធីបុណ្យធំបំផុតរបស់ជនជាតិនេះ។ ពិធីបុណ្យ Pa koពោរ ពេញទៅដោយលក្ខណៈវប្បធម៌ព្រលឹងដ៏វិសេស វិសាលរបស់ជនជាតិ Pa ko  សម្តែងនូវការគោរពនិងដឹងគុណរបស់អ្នកនៅរស់ សម្រាប់អ្នកដែលស្លាប់ទៅហើយ។ មិនត្រឹមតែប៉ុណ្ណោះ ការប្រារព្ធធីបុណ្យនេះ ថែមទាំងសម្តែងនូវសាមគ្គី ភាព ការជិតស្និទ្ធសាច់សារលោហិតក្នុងសហគមន៍ប្រជាជន រួមដៃកសាងភូមិស្រុកសុខ សានត្រាន សម្បូរធូធារនិងសុភមង្គល។

តាមប្រពៃណីតាំងពីយូណាស់មកហើយ ពិធីបុណ្យ Arieu ping របស់ជនជាតិ Pa ko មានរៀបចំឡើងក្នុងគោលបំណង ឧទិ្ទសដល់អ្នកស្លាប់បានទៅកាន់ សុគតិភព និងប្រទានពរឲ្យអ្នកភូមិ បានរស់នៅសុខសាន្តត្រាន ផុតពីគ្រោះចង្រៃ។ នៅក្នុងពិធីបុណ្យនេះ ជន ជាតិ Pa ko បានប្រមូលផ្តុំសហគមទាំងមូល អនុវត្តការគាស់ផ្នូររបស់អ្នកស្លាប់ ជួសជុល និងតែងលំអរផ្នូរររបស់ជីដូនជីតា ហើយពួកគេរមែងតែចាត់ទុកនេះជាការ ងាររបស់សហគមន៍ទាំងមូល។ ព្រឹទ្ធាចារ្យភូមិជនជាតិ Pa ko លោក Ho Van Hanh នៅឃុំ Le Trieng ភូមិ Hong Trung ស្រុក A Luoi ខេត្ត Thua Thien Hue ដែលនៅទីនេះ ជនជាតិ Pa ko នៅរក្សាពិធីបុណ្យ  Arieu ping បានឲ្យដឹងថា៖

        “ទំនៀមទម្លាប់សំខាន់បំផុតរបស់ជនជាតិ Pa ko គឺមានលក្ខណៈខុសក្លែក ពីជនជាតិដទៃ និងមានលក្ខណៈពិសេសដោយឡែករបស់ជនជាតិ Pa ko នោះជាទំនៀមទម្លាប់លើកខ្មោចស្រោចឆ្អឹង ឬគេហៅថា ពិធីបុណ្យ Arieu ping ។ នេះជាទំ នៀមទម្លាប់ត្រឹមតែមាននៅកន្លែងជនជាតិ Pa ko រស់នៅតែប៉ុណ្ណោះ។ ចំទៅនឹង ពិធីបុណ្យ អ្នកភូមិទាំងអស់បាននាំគ្នាអនុវត្តការគាសផ្នូរ កសាងនិងជួសជុល ផ្នូរ ជូនជីដូនជីតា ដែលបានចែកឋានទៅគឺមិនធ្វើតាមត្រកូលឬគ្រួសារដោយឡែកឡើយ ”។

ពិធីបុណ្យ Arieu ping របស់ជនជាតិ Pa ko - ảnh 1ជនជាតិ Pa ko ក្នុងសម្លៀកបំពាក់ប្រពៃណី ចូលរួមពិធីបុណ្យ 

        ពិធីបុណ្យ Arieu ping តែងតែបានរៀបចំពី៥ទៅដល់៧ឆ្នាំម្តង អាស្រ័យលើ លក្ខណៈសេដ្ឋកិច្ចរបស់តំបន់នីមួយៗហើយបានប្រព្រឹត្តទៅក្នុងរយៈពេលពី២ទៅ ដល់៣ថ្ងៃ។ ថ្ងៃទី១នៃពិធីបុណ្យ អ្នកភូមិបាននាំគ្នាធ្វើផ្ទះធំមួយនៅកណ្តាលភូមិ កន្លែងរៀបចំពិធីបុណ្យ។ ផ្ទះនេះមានឈ្មោះថា An Trap ជាកន្លែងទុកអដ្ឋិធាតុ របស់អ្នកស្លាប់និងគ្រឿងសំណែន។ ពីធីបុណ្យបានប្រព្រឹត្តទៅយ៉ាងមានរបៀបរៀប រយ។ ពិធីសំខាន់បំផុតគឺប្រព្រឹត្តទៅក្នុងថ្ងៃបុណ្យទី២ ខណៈដែលភ្ញៀវក្នុងឈុត សម្លៀកបំពាក់ប្រពៃណី បំពាក់ដោយឧបករណ៍តន្ត្រីដូចជាគង ឃ្មោះ និងស្គរ បាន រាំពីដើមភូមិឆ្ពោះដល់កណ្តាលភូមិយ៉ាងសប្បាយរីករាយ ។ ដល់ពេលវេលា សំខាន់នៃពិធីបុណ្យនេះព្រឹទ្ធាចារ្យភូមិនឹងសូត្រធម៌ អញ្ជើញជីដូនជីតាទទួលយក នូវការគោរពនិងដឹងគុណរបស់កូនចៅនិងអ្នកភូមិ។  ការអធិស្ឋាននេះថា៖

        “ថ្ងៃនេះ យើងខ្ញុំជាកូនចៅនិងអ្នកភូមិ Le Trieng តាមប្រពៃណីចាស់ បាន រៀបចំពិធីបុណ្យ Arieu ping។ យើងខ្ញុំអញ្ជើញភ្ញៀវជិតឆ្ងាយមកចូលរួមពិធីបុណ្យ ។ ពិធីបុណ្យនេះសប្បាយណាស់។ ហើយក្នុងពិធីបុណ្យនេះ យើងខ្ញុំបានជុសជុល ផ្ទះជូនជីដូនជីតា និងសូមឲ្យជីដូនជីតាមប្រទានពរឲ្យកូនចៅលើលោកនេះ មាន សុខភាពល្អ ធ្វើការរកស៊ីមានបាន”។

        ថ្ងៃទី២នៃពិធីបុណ្យគឺមហោស្រពវប្បធម៌គងឃ្មោះនិងវិញ្ញាសារកីឡាប្រពៃ  ណី។ ក្នុងថ្ងៃនេះស្លូរគង ឃ្មោះលាន់លឺរំពង ហើយកំលោះៗក្នុងភូមិបាននាំគ្នាវាយស្គរ ពេញមួយយប់។

ថ្ងៃចុងក្រោយជាថ្ងៃសម្តែងនូវព្រលឹងរបស់អ្នកភូមិ ព្រោះថា ថ្ងៃនោះ គេនាំ គ្នាជូនដំណើរព្រលឹងរបស់ជីដូនជីតាទៅកាន់សុគតិភព។ ខណៈ ពេលដែលសកម្មភាពដទៃបានប្រព្រឹត្តទៅនោះ គឺស្នូគង់ឃ្មោះនៅតែលាន់លឺ យ៉ាងរំពង។ សាច់ញត្តនៅជិតឆ្ងាយ ឬអ្នកភូមិនឹងមកអុជធុបសែនផងដែរ។ មុន នោះ អ្នកផងដែលទទួលបន្ទុកការងារចូលព្រៃគាស់ផ្នូរយកឆ្អឹងរបស់អ្នកស្លាប់ ដាក់ចូលកែវតូចៗដើម្បីដល់ថ្ងៃចុងក្រោយនៃពិធីបុណ្យនឹងយកទៅដាក់ចូលផ្លូរ ដែលបានអ្នកភូមិត្រៀមជាស្រេច។ លោកស្រី Hoang Thi Lien កម្មាភិបាលស្រាវ ជ្រាវជនជាតិបានឲ្យដឹងថា៖

        “Arieu ping ជាពិធីបុណ្យប្រពៃណីរបស់ជនជាតិ Pa ko ។ ក្រោយពេលបាន ស្តារឡើងវិញ គឺបានលុបចោលនូវទំនៀមទម្លាប់ចាស់ និងរក្សាលក្ខណៈវប្បធម៌ ស្អាតប្រណី។ មិនត្រឹមតែប៉ុណ្ណោះ ពិធីបុណ្យនេះក៏ជាឱកាសសម្រាប់ជនជាតិ Pa ko សម្តែងនូវការដឹងគុណជាមួយជីដូនជីតា ក៏ដូចជាបង្កើនសាមគ្គីក្នុងសហគមន៍ ប្រជាជន”។

        ប្រការមានអត្ថន័យពិសេសក្នុងពិធីបុណ្យ Arieu ping គឺនេះជាឱកាស ដើម្បីប្រជាជនជួបជុំគ្នាពិភាក្សានិងស្វែងរកវិធីដោះស្រាយរាល់បញ្ហាជំពាក់ជំពិន ទាំងទំនៀមទម្លាប់និងជីវភាពរស់នៅ។ ក្នុងរយៈពេលប្រព្រឹត្តទៅពិធីបុណ្យ សកម្មភាពវប្បធម៌ប្រពៃណីជាច្រើន ដូចជា ការជួបប្រាស្រ័យគង ឃ្មោះ បាញ់ធ្នូ ដែល រួមចំណែកលើកតម្កើងតម្លៃវប្បធម៌ជនជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ