ពីធីអំណរបាយថ្មីរបស់ជនជាតិ Gie Trieng

(VOVworld)-ពិធីអំណរបាយថ្មី (ឬហៅថាពិធីអំណរស្រូវថ្មី)ជាទំនៀមទម្លាប់មានតាំង
ពីយូរណាស់មកហើយរបស់ជនរួមជាតិបណ្តាជនជាតិរស់នៅតាមភ្នំ Truong Son ។
សម្រាប់ជនជាតិ Gie Trieng វិញ ពិធីអំណរបាយថ្មីជាពិធីធំមួយពោរពេញទៅដោយ
 អត្តសញ្ញាណវប្បធម៌ដោយឡែករបស់ខ្លួន។

ពីធីអំណរបាយថ្មីរបស់ជនជាតិ Gie Trieng - ảnh 1
ជនរួមជាតិ Gie Trieng ក្នុងពិធីអំណរបាយថ្មី


        ជនជាតិ Gie Trieng នៅរក្សាបានពិធីបុណ្យជាច្រើនក្នុងនោះមានពិធីបុណ្យ
អំណរបាយថ្មី។ ក៏ដូចជាជនជាតិដទៃនៅតំបន់ Tay Nguyen ដែរ ពិធីបុណ្យអំណរ
បាយ ថ្មីរបស់ជនជាតិ Gie Trieng តែងតែបានរៀបចំក្រោយពីរដូវប្រមូលផលពោល
គឺចុង ឆ្នាំ។ ពិធីនេះមានអត្ថន័យលើកដំកើងគ្រាប់ស្រូវរបស់ទេវតាដែលប្រទានពរ
ឲ្យអ្នក ភូមិ ហើយពិធីសែនពពួកទេវតាគឺដើម្បីបួងសួងសូមឲ្យរដូវអំណោយផល
 ភាពសុខ សាន្តត្រានមកជាមួយអ្នកភូមិទាំងអស់គ្នាផងដែរ។

        ពិធីអំណរបាយថ្មីបានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌសហគមន៍និងក្នុងក្តីសប្បាយ
 រីករាយរបស់អ្នកភូមិទាំងមូល ហើយជាពិសេសបានរៀបចំតាមលក្ខណៈគ្រួសារនី
មួយៗផងដែរ។ ជាធម្មតា បន្ទាប់ពីបានសែនទេវតានិងសប្បាយជួបជុំគ្នាអំណរបាយ
 ថ្មីនៅឯផ្ទះរួច គ្រួសារនីមួយបានយកបាយ សាច់ ត្រីបំពងមកផ្ទះ Rong (ផ្ទះសហ
គមន៍ ) សម្រាប់សែនទេវតាស្រូវថ្មីរបស់ក្រុមគ្រួសារ។ នៅក្បែរស្ពកសែនទេវតា
សិប្បករ  Y Loan នៅស្រុក Ngoc Hoi ខេត្ត Kon Tum បានឧទ្ទេសនាមនូវមុខម្ហូប
សែនទេវតា ក្នុងពិធីបុណ្យអំណរបាយថ្មី៖

        “នេះជាបន្លែស្លជាមួយត្រីដោយស្រុសបំពង់ពក។ ហើយនេះជាបាយក្រឡាន
គឺ តែងតែសម្រាប់ពិធីបុណ្យធំៗដូចពិធីនេះដែរ។​ហើយនេះជាត្រីដែលបានប្រឡាក់
 គ្រឿងទេសជាស្រាប់ហើយបានរុំដោយស្លឹកចេកអាំងឆ្អិន មួយនោះគឺសាច់ជ្រូកស្ងោរ 
 ទាំងអស់នេះគឺសម្រាប់ថ្វាយសែនទេវតា”។

        លោក Hoang Huy Quyen កម្មាភិបាលទទួលបន្ទុកការងារកសាងជីវភាពរស់
នៅវប្បធម៌មូលដ្ឋាន ស្រុក Ngoc Hoi ខេត្ត Kon Tum បានឲ្យដឹងថា ពិធីអំណរបាយ
ថ្មីរបស់ជនជាតិ Gie Trieng ជាពិធីបុណ្យមួយពោរពេញទៅដោយចរិតលក្ខណៈនៃ
ខឿនវប្បធម៌ស្រែចំការ។ ពិធីបុណ្យនេះមានលក្ខណៈស្រដៀងផងនិងលក្ខណៈ
ខុសដោយ ឡែកជាមួយជនជាតិដទៃនៅតំបន់ Tay Nguyen ផង។ ក្រៅពីការតែង
លំអរស្ពក បាយនោះ ព្រឹទ្ធាចារ្យក្នុងភូមិក៏បានបោះគ្រាប់ស្រូវទៀតផង។ គ្រាប់ស្រូវ
នេះត្រូវបាន ប្រមូលផ្តុំពីគ្រួសារនានាក្នុងភូមិ ដោយអត្ថន័យគោរពនិងថ្នាក់ថ្នមនូវ
គ្រាប់ស្រូវដែលជាគ្រាប់ ពេជ្ររបស់ទេវតា។ លោក Hoang Huy Quyen បានឲ្យដឹង
ថា៖

“នៅពេលដែលព្រឹទ្ធាចារ្យភូមិបោះគ្រាប់អង្ករនោះគឺមនុស្សគ្រប់រូបសុទ្ធតែលាបាត
ដៃទទួលយក។ តាមទស្សនទានរបស់ជនជាតិ Gie Trieng នរណាដែលចាប់បាន
គ្រាប់ អង្ករចំនួនពីរ ២,៤,៦ឬ៨មានន័យថាអ្នកនោះនឹងជួបតែសំណាងល្អ។ ហើយ
គេនឹង​ហូបគ្រាប់អង្ករនោះដោយក្តីជឿជាក់ថា គ្រាប់អង្ករនឹងនាំសំណាងមកជាមួយ
ខ្លួន។ នេះជាលក្ខណៈពិសេសក្នុងពិធីបុណ្យអំណរបាយថ្មីរបស់ជនជាតិ Gie Trieng
ដែល ជនជាតិដទៃគ្មានទេ”។

        បន្ទាប់ពីពិធីសែន ព្រឹទ្ធចារ្យភូមិនឹងស្រែកយ៉ាងខ្លាំង ហើយសម្លេងគងឃ្មោះ
លាន់លឺ ហើយអ្នកភូមិទាំងចាស់ទាំងក្មេងនាំគ្នារាំសប្បាយៗ។ ទឹកមុខអ្នកណាក៏
 ពោរពេញទៅដោយក្តីសង្ឈឹមអំពីរដូវអំណោយផល ជីវភាពសម្បូរធូធារ។

        ជនជាតិ Gie Trieng បានចាត់ទុកថា សកម្មភាពធ្វើពលកម្មរបស់មនុស្សក៏
ប្រៀបដូចជាជីវិតរបស់ដើមឈើ ដែលអូសបន្លាយក្នុងរយៈពេល៩ខែ ហើយពេល
 វេលានៅសេសសល់នោះគឺសម្រាប់ពេលសម្រាក់និងសម្រាប់ពិធីបុណ្យនានា។
តាម នោះសកម្មភាពច្រៀងសប្បាយរីករាយតែងតែអូសបន្លាយក្នុងរយៈពេលច្រើន
ថ្ងៃ។ មុននេះ អ្នកភូមិជនជាតិ Gie Trieng បានរៀបចំពិធីសែនទេវតាស្រូវ ហើយ
ចង្រ្កានបាយរបស់គ្រួសារណាក៏ពេញទៅដោយពាងអង្ក សាច់ព្រៃផងដែរ។ ប៉ុន្តែ
បច្ចុប្បន្ន រួមជាមួយការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គមនោះ ពិធីបុណ្យនានានិយាយរួមនិង
ពិធីអំណរ បាយថ្មីនិយាយដោយឡែកនៅភូមិរវបស់ជនជាតិ Gie Trieng មានការ
ផ្លាស់ប្តូរជា ច្រើន។​មានកន្លែងខ្លះ គេបានរៀបចំពិធីបុណ្យសាសនាថ្មីជំនួសឲ្យពិធី
បុណ្យប្រពៃ ណីផងដែរ។

        ជនជាតិ Gie Trieng ជាជនជាតិមួយក្នុងចំណោមជនជាតិមានវប្បធម៌វិសេស
 វិសាលនិងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌។​ តាមនោះការពង្រឹងនិង
ពង្រីក នូវប្រភេទវប្បធម៌រូបីនិងអរូបី រក្សាទំនៀមទម្លាប់ដ៏វិសេសវិសាលរបស់ជន
ជាតិ Gie Trieng បាននិងកំពុងបានតំបន់នានាយកចិត្តទុកដាក់ពិសេស រួមចំណែក
រក្សាតម្លៃ វបុ្បធម៌ដ៏វិសេសវិសាលរបស់បណ្តាជនជាតិវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ