វប្បធម៌ជំនឿសាសនារបស់ជនជាតិ Kho Mu

(VOVworld)-ជនជាតិ Kho Mu នៅវៀតណាមមានពិធីបុណ្យជាច្រើនដូចជា ៖ពិធី
 សែនព្រេនខ្មោចភូមិ សែនជីដូនជីតានិងសែនរដូវអំណោយផល។ ក្នុងនោះ ពិធី
សែនជីដូនជីតានិងសែនរដូវអំណោយផលត្រូវបានគេចាត់ទុកជាទំនៀមទម្លាប់
ពោរពេញទៅដោយលក្ខណៈវប្បធម៌គួរឲ្យទាក់ទាញក្នុងជំនឿសាសនារបស់ជន
ជាតិ Kho Mu។

វប្បធម៌ជំនឿសាសនារបស់ជនជាតិ Kho Mu - ảnh 1
ទីសក្ការៈបូជារបស់ជនជាតិ Kho Mu ( vov4.vov.vn)


    ក៏ដូចជាជនជាតិដទៃដែរ ពិធីសែនព្រេនជីដូនជីតា ជាទំនៀមទម្លាប់មិនអាចខ្វះ
 បានឡើយក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិ Kho Mu ។ ក្នុងនោះ​ ពិធីសែន
 ព្រេនជីដូនជីតាក្នុងបុណ្យតេតគឺសម្តែងលក្ខណៈវប្បធម៌ដ៌វិសេសវិសាលរបស់ជន
 ជាតិនេះផងដែរ។

ដោយសារមានទំនាក់ទំនងផ្លាស់ប្តូរវប្បធម៌ជាមួយវប្បធម៌របស់ជនជាតិដទៃ នោះ
 ដូច្នេះ ផ្ទះឈើរបស់ជនជាតិ Kho Mu មានលក្ខណៈស្រដៀងគ្នាជាមួយផ្ទះឈើ
របស់ជនជាតិថៃ។ ប៉ុន្តែនៅមានលក្ខណៈដោយឡែកមួយចំនួនដែរ នោះគឺកន្លែង
 ដាក់ទីស្ការៈបូជារបស់គេនៅក្នុងផ្ទះ។ ទោះបីជាផ្ទះមានចំនួន៣ដល់៥ល្វែងក៏ដោយ
 ប៉ុន្តែ ល្វែងដំបូងគឺជាក់ស្តែងសម្រាប់ដាក់ទីស្ការៈបូជាជីដូនជីតា ឬហៅថា កន្លែង
សែនព្រេន ខ្មោចផ្ទះ។ ទីតាំងទី២គឺសម្រាប់ដាក់ផ្ទះបាយឬគេហៅថាកន្លែងសែន
ព្រេនខ្មោច ចង្ក្រាន។ កន្លែងនេះ គឺក៏ប្រើដាំបាយ ធ្វើម្ហូបសែនឬធ្វើបាយប្រចាំថ្ងៃ
 ហើយនេះក៏ជា កន្លែងសម្រាប់ទទួលភ្ញៀវទៀតផង។

        ជារួមទៅ ការសែនព្រេនរបស់ជនជាតិ Kho Mu គឺសំដៅបួងសួងសូមទេវតា
ប្រទានពរនូវភាពសុខសាន្តត្រានមកជាមួយកូនចៅគ្រប់រូបក្នុងគ្រួសារ។។ ប៉ុន្តែ
តាមទស្សនទានរបស់ជនជាតិ Kho Mu នៅពេលដែលទេវតាមានការខាំងសម្បារ
អាចបណ្តាលមកនូវគ្រោះអន្តរាយដល់ក្រុម​គ្រួសារ ដូច្នេះ ជនជាតិ Kho Mu បាន
រៀបចំពិធីសែនព្រេន និង ថែមទាំងសម្តែងនូវការគោរព្ធនិងបំណងប្រាថ្នារបស់
ខ្លួនទៀតផង។ លោក Luong Van Binh ជនជាតិ Kho Mu បានឲ្យដឹងថា៖

“ការសែនព្រេនដើម្បីប្រទានពរសូមឲ្យកូនចៅក្នុងគ្រួសារជៀសផុតពីគ្រោះថ្នាក់
និងប្រផ្នូលអាក្រក់។ ជាធម្មតាក្នុងឆ្នាំថ្មី គេតែងតែសែនមាន់១គូដើម្បីសូមជីដូន
ជីតាប្រទានពរឲ្យជួបតែសេចក្តីសុខ”។

វប្បធម៌ជំនឿសាសនារបស់ជនជាតិ Kho Mu - ảnh 2
ពិធីសែនព្រេនសូមរដូវអំណោយផល (រូបថតៈ cvdvn.net)


        តាមទំនៀមទម្លាប់របស់ជនជាតិ Kho Mu វិញ នៅពិធីសែនក្នុងថ្ងៃបុណ្យតេត
 គ្រួសារណាក៏ត្រូវមានមាន់មួយគូ ​​​​​​​​​​​​​​​​​​​​​​​​​​ពោលគឺមាន់មួយក្បាលសម្រាប់ជូនឆ្នាំចាស់និង
មាន់មួយក្បាលទៀតសម្រាប់បួងសួងសូមឲ្យឆ្នាំថ្មីអាកាសធាតុអំណោយផល ធ្វើ
ការរកស៊ីមានបាន។ ហើយក៏តាមទស្សនទានរបស់ជនជាតិ Kho Mu ថ្ងៃបុណ្យតេត
 ជាថ្ងៃជួបជុំគ្នា។ ទីសក្ការៈបូជាក្នុងផ្ទះជាកន្លែងសម្រាប់កូនចៅក្នុងក្រុមគ្រួសារ
សែនព្រេនរំលឹកជីដូនជីតា។ លោក Lu Van Hoi ជនជាតិ Kho Mu បានឲ្យដឹងថា៖

        “តាំងពីនៅតូច ឪពុកម្តាយតែងប្រដៅខ្ញុំថា ត្រូវរក្សាជានិច្ចទំនៀមទម្លាប់សែន
ជីដូនជីតា។ ប្រសិនបើពុំធ្វើដូច្នេះ គឺត្រូវជួបគ្រោះថ្នាក់។ ទំនៀមទម្លាប់នេះមានតាំង
ពីយូរណាស់មកហើយ ហើយមួយឆ្នាំរៀបចំពិធីសែនម្តងនាចុងឆ្នាំ។ ធ្វើពិធីនេះគឺ
ដើម្បី ឆ្លងកាត់ឆ្នាំចាស់ទទួលឆ្នាំថ្មី”។

        ក្រៅពីការសែនជីដូនជីតានិងខ្មោចចង្ក្រានក្នុងផ្ទះ​​នោះ ជនជាតិ​Kho Mu នៅ
សែនព្រេនទេវតានិងខ្មោចដទៃមួយចំនួនទៀតដូចជា ទេវតាភ្នំ ទេវតាព្រៃ ទេវតា
ជ្រោះ ដើម្បីសូមឲ្យមានទឹកប្រើ មានឈើសង់ផ្ទះ ហើយសែនខ្មោចស្រែចំកាសម្រាប់
 សូមឲ្យទទួលបានអំណោយផល បណ្តេញជម្ងឺចេញ និងអ្នកធ្វើដំណើរប្រដោយ
សុវត្ថភាពតាមផ្លូវ។ ក្នុងចំណោមពិធីសែនទាំងអស់នេះ ពិធីសែនព្រេនសូមទេវតា
 អំណោយផលរបស់ជនជាតិ Kho Mu បានប្រកបតម្លៃវប្បធម៌អរូបីដ៏វិសេសវិ
សាល។​ជនជាតិ Kho Mu មានទស្សនទានថា វត្ថុស័កសិដ្ឋទាំងអស់គឺមានប្រលឹង
 ហើយធម្ម ជាតិនៅជុំវិញខ្លួន ដូចជាព្រះអាទិត្យ ដី ចំការស្រែនោះ គឺសុទ្ធតែមាន
ទំនាក់ទំនងជិត ស្និទ្ធជាមួយជីវភាពរស់នៅរបស់មនុស្ស។​ តាមនោះ ពិធីសែន
ព្រេនសូមទេវតា អំណោយផលគឺឆ្លុះបញ្ចាំងនូវជំនឿជាក់ទៅលើទេវតា ព្រមទាំង
បង្ហាញនូវបំណង ប្រាថ្នាអំពីរដូវអំណោយផលជីវភាពជួបតែសេចក្តីសុខ។

        ទំនៀមទម្លាប់ជំនឿសាសនារបស់ជនជាតិ Kho Mu គឺពោរពេញទៅដោយ
អត្ថន័យទស្សនវិជ្ជាយ៉ាងជ្រាលជ្រៅ។នោះជាការគោរព ការពារធម្មជាតិ ដឹងគុណ
 ចំពោះជីដូនជីតាដែលសាងឡើងជីវភាពរស់នៅ។ លក្ខណៈវប្បធម៌ស្មារតីរបស់ជន
 ជាតិ Kho Mu កាន់តែបានពង្រីកពីមួយថ្ងៃទៅមួយថ្ងៃទៅក្នុងជីវភាពរស់នៅបច្ចុប្បន្ន
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ