ស្ថាប័ត្យកម្មផ្ទះស្នាក់នៅរបស់ជនជាតិ K’ho

(VOVworld)-ក៏ដូចជាជនជាតិដទៃទៀត ផ្ទះស្នាក់នៅរបស់ ជនជាតិ K’ho រស់នៅ
តំបន់ Tay Nguyen ខាងត្បូង មានស្ថាបត្យកម្មប្រពៃណីសាមញ្ញដែលសមស្របទៅ
នឹងបរិយាកាសរស់នៅនិងជិតស្និទ្ធិជាមួយធម្មជាតិ។ នោះជាប្រភេទស្ថាបត្យកម្ម
ផ្ទះឈើលើកផុតពីដីដោយកំពស់ជាក់លាក់។

ស្ថាប័ត្យកម្មផ្ទះស្នាក់នៅរបស់ជនជាតិ K’ho - ảnh 1
ផ្ទះឈើផុតពីដីរបស់ជនជាតិ K'ho 


        ផ្ទះឈើប្រពៃណីរបស់ជនជាតិ K’ho បានធ្វើពីប្រភេទវត្ថុធាតុដើមដូចជា
 ឫស្សី ពក និងស្លឹកឈើ។ សសរនិងធ្នឹមផ្ទះធ្វើពីឈើរាងមូល ហើយជញ្ជាំងនិងទ្វារ
ផ្ទះត្រូវ បានធ្វើដោយរនាបឬស្សី។ កម្រាលផ្ទះធ្វើពីប្រភេទដើមប្ញស្សី ដំបូលប្រក់
ដោយស្លឹកផ្តៅឬស្បូវ។ លោក Nguyen Van Doanh អ្នកស្រាវជ្រាវវប្បធម៌ជនជាតិ
បានឲ្យដឹងថា៖

        “ពីមុននេះ ផ្ទះឈើរបស់ជនជាតិ K’ho តែងតែបានធ្វើពីវត្ថុធាតុដើមដូចជាឈើ
រាងមូលធ្វើជាសសរ ហើយដំបូលគឺបានប្រក់ដោយស្លឹកផ្តៅ។នាបច្ចុប្បន្ន រូបសណ្ឋានផ្ទះឈើផុតពីដីគឺ បានផ្លាស់ប្តូរទៅជារបៀបផ្ទះឈើទាបហើយដំបូលគឺប្រក់ដោយ
ស័ង្កសី”។

        ចូលក្នុងផ្ទះរបស់ជនជាតិ K’ho គឺនៅខាងស្តាំជាបន្ទប់របស់ឪពុកម្តាយ ហើយ
ខាងឆ្វេងជាបន្ទប់របស់កូនស្រី។​នៅកណ្តាលផ្ទះជាកន្លែងតែងលំអរនិងត្រូវបានចាត់
ទុកជាបរិវេណសក្តិសិទ្ធិរបស់ក្រុមគ្រួសារ។ នៅចំកណ្តាលផ្ទះជាទីសក្ការៈសែនព្រេន
ទេវតា។​ជាប់ក្បែទីសក្ការៈ​ ជាកន្លែងដាក់ គង ឃ្មោះ។ ឧបករណ៍ទាំងនេះនឹងបាន
ប្រើប្រាស់ក្នុងពិធីបុណ្យសែនរដូវដាំដុះថ្មីនិងពិធីឆីក្របី។​វត្ថុតែងលំអរមួយទៀត
ដែលមិន អាចខ្វះបាន ក្នុងផ្ទះរបស់ជនជាតិ K’ho នោះគឺ ដើម Neu និងស្រាអែច
សម្រាប់ទទួលផ្ញៀវ។ ដើម Neu នេះត្រូវបានតែងលំអរយ៉ាងល្អិតល្អន់និងមានព្យួររូប
ឃ្មោះ រូបត្បាល់បុកស្រូវ រូបបក្សី នៅនឹងចុងចំណែកនីគល់ ត្រូវបានតែងលំអរដោយ
រូបមុខមនុស្ស។

        បន្ទប់របស់ឪពុកម្តាយត្រូវបានតែងលំអរយ៉ាងសាមញ្ញ អ្នកស្រី Phung Thi Lien
 អ្នក ស្រាវជ្រាវវប្បធម៌បណ្តាជនជាតិភាគតិចបានឲ្យដឹងថា៖

        “បន្ទាប់របស់កូនស្រីក៏បានតែងលំអរដូចជាបន្ទប់របស់ឪពុកម្តាយដែរ ប៉ុន្តែលើស
ពីនេះទៅទៀតនៅមានប្រដាប់ប្រើប្រាស់មួយចំនួនដូចជាជាលមានគំរបសម្រាប់ទុក
ដាក់ វត្ថុប្រើប្រាស់ផ្ទាល់ខ្លួន។ ជនជាតិ K’ho កាន់ត្រកូលម្តាយដូច្នេះមានតែ កូនស្រី
ទើបបានរស់នៅជាមួយឪពុកម្តាយ ពេលធំដឹងក្តីនឹងជ្រើសរើសបុរសដែលខ្លួនពេញ
ចិត្តនឹងរៀបចំពិធី “ចាប់ប្តី”។

        ក៏ដូចជាជនជាតិដទៃនៅតំបន់ Tay Nguyen ចង្រ្កានរបស់ជនជាតិ K’ho ត្រូវបាន
ដាក់នៅខាងឆ្វេងច្រកទ្វារចេញចូលនិងនៅក្បែរដើម​ Neu។  បរិវេណជុំវិញចង្ក្រានក៏ជា
កន្លែងសម្រាប់ទទួលភ្ញៀវ និងជួបជុំគ្រួ​សារបន្ទាប់ពីពេលធ្វើពលកម្មយ៉ាងហត់នឿយ។
នៅខាងលើចង្ក្រានមានបន្ទះឫស្សី មួយសម្រាប់ឆ្អើរឬកំដៅម្ហូបអាហារ គ្រប់ពួជជាដើម។

        នាបច្ចុវប្បន្ននៅភូមិស្រុករបស់ជនជាតិទាំងអស់នៅខេត្ត Lam Dong និយាយរួម
 និងជនរួមជាតិជនជាតិ K’ho និយាយដោយឡែកនោះ ផ្ទះឈើប្រពៃណីមិនសូវមាន
ច្រើនដូចមុនទេ។​ជាពិសេសការតែងលំអរក្នុងផ្ទះក៏មានការផ្លាស់ប្តូរច្រើនដោយឥទ្ធិ
ពលពី វប្បធម៌និងសាសនាផ្សេងៗ។ ប៉ុន្តែនាពេលថ្មីៗនេះ រួមជាមួយការចូលរួមរបស់
ផ្នែក វប្បធម៌ កីឡានិងទេសចរណ៍នៅតំបន់មួយចំនួន ផ្ទះបុរាណ ផ្ទះឈើប្រពៃណី
មួយចំនួន របស់ជនជាតិ K’ho ត្រូវបានស្ថាបនាឡើងវិញសំដៅរក្សានូវតម្លៃវប្បធម៌
ពិសេសរបស់ ជនជាតិ​ផងក៏ដូចជាដើម្បីធ្វើអាជីវកម្មសម្រាប់អភិវឌ្ឍន៍ទេសចរណ៍
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ