សម្លេងគែន-លក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Mong

(VOVWORLD) -រួមជាមួយការផលិតនិងច្នៃប្រឌិតនោះ  សិល្បៈផ្លុំគែន រាំកំដរគែនក្នុងពិធីបុណ្យទាន នានា ជាទំនៀមទម្លាប់ប្រពៃណី ស្តែងឡើងលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតរបស់ជន ជាតិ Mong ។ សម្រាប់ជនជាតិនេះ គែនមិនត្រឹមតែជាឧបករណ៍តន្ត្រីសម្រាប់ផ្តាំផ្ញើនូវ មនោសញ្ចេតនាប៉ុណ្ណោះទេ សម្លេង គែនថែមទាំងបានចាត់ទុកដូចជាខ្សែតភ្ជាប់រវាង ឋានមនុស្សជាមួយឋានព្រលឹងផងដែរ។
សម្លេងគែន-លក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Mong - ảnh 1 រាំគែន (រូបថតៈ Thao Ly)

ក្នុងប៉ុន្មានថ្ងៃបុណ្យ រួមជាមួយល្បែងប្រជាប្រិយនោះ គែនគឺជាប្រភេទឧបករណ៍ តន្ត្រីជនជាតិ ដែលត្រូវបានចាត់ទុកដូចជាព្រលឹងរបស់ជនជាតិ Mong ក្នុងបំណងផ្តាំផ្ញើ នូវទឹកចិត្តរបស់ខ្លួនជាមួយគូរស្រករ ជាមួយសហគមន៍និងជាមួយធម្មជាតិដ៏ស្អាត អស្ចារ្យ។ ខណៈដែលសម្លេងគែនបានលាន់លឺរំពង ដូចជាជួយឲ្យពួកគាត់មានទំនាក់ ទំនងរវាងឋានមនុស្សជាមួយឋានព្រលឹង។ តាមរយៈសម្លេងគែន តាមរយៈកាយវិការ អ្នក សម្តែងគែនបានបន្សល់ទុកនូវចំណាប់អារម្មណ៍មិនអាចបំភ្លេចបានសម្រាប់អ្នកទស្សនា ។ ហេតុដូច្នេះបានជា តាំងពីយូរណាស់មកហើយ គែនបានក្លាយទៅជាឧបករណ៍តន្ត្រី ដែលផ្សាភ្ជាប់ជាមួយជីវភាពរបស់ជនជាតិ Mong។ បុរសជនជាតិ Mong ពេលមាន អាយុ១៣ដល់១៥ឡើងទៅតែងតែដាក់គែនលើស្មាពេលទៅផ្សានិងពេលទៅចំការ។ តាមទស្សនៈទានរបស់ជនជាតិ Mong ការផ្លុំគែនផង រាំផងគឺបញ្ជក់នូវកម្លាំងពលំរបស់ បុរស។ លោក Vu A Ky ជនជាតិ Mong នៅស្រុក Tua Chua ខេត្ត Dien Bien បានឲ្យដឹងថា៖

        “គែនតែងតែរួមដំណើរជាមួយជីវភាពរស់នៅរបស់ជនជាតិ Mong ។ ជនជាតិ Mong ចូលរួមពិធីបុណ្យក៏ប្រើគែន រាំក៏ប្រើគែន ពុំនោះសោត ក្នុងពិធីបុណ្យសពក៏ប្រើ គែនកំដរផងដែរ។ គែនគឺមានសារសំខាន់ណាស់សម្រាប់ជនជាតិ Mong មានអ្វីៗខ្លះ គេមិនអាចស្តែងឡើងតាមរយៈវោហា គឺគេអាចប្រើសម្លេងគែនដើម្បីបង្ហាញនូវអារម្ម ណ៍របស់ខ្លួន”។

        ក្នុងពិធីបុណ្យទាននានា សម្លេងគែនគឺលាន់រន្ទឺពេញព្រៃ។ គែនត្រូវបានចាត់ទុក ដូចជាព្រលឹងរបស់ជនជាតិ Mong។ បុរសជនជាតិ Mong ដែលប៉ិនប្រសបផ្លុំគែននិង រាំកំដរតាមចង្វាក់គែនតែងតែទទួលបានការស្រឡាញ់រាប់អានពីមនុស្សគ្រប់រូប។ មិន ត្រឹមតែប៉ុណ្ណោះ សម្លេងគែន ថែមទាំងជាសម្លេងរបស់អ្នកនៅរស់ដើម្បីនិយាយជាមួយ អ្នកស្លាប់។ នៅក្នុងពិធីបង្គលការ សម្លេងគែនបានជំនួសឲ្យពាក្យផ្តាំផ្ញើរបស់ឪពុក ម្តាយទៅកាន់កូនស្រីមុននឹងទៅកាន់ផ្ទះខាងប្តី។

        ដើម្បីមានគែនមួយដើមស្តែងឡើងសម្លេងត្រូវតាមចង្វាក់របស់ជនជាតិ Mong គឺមិនថា អ្នកណាក៏អាចធ្វើបានហើយមិនសូវមានកន្លែងបង្ហាត់បង្រៀនឡើយ។ ជាធម្មតា គ្រួ សារសិប្បករគឺត្រូវដកបទពិសោធ ន៍ដោយខ្លួនឯង ដើម្បីអាចមរតកឲ្យកូន។ លោក Giang A Khay បុរសម្នាក់ធំដឹងក្តីក្នុងគ្រួសារមានកូនបួននាក់ ប៉ុន្តែមានតែលោក ម្នាក់គត់ទទួលបានមរតកធ្វើគែនពីឪពុកគាត់គឺលោក Giang A Su។ បច្ចុប្បន្ននេះ លោកមិនត្រឹមតែប៉ិនប្រសពការច្នៃប្រឌិតគែនច្រើនប្រភេទប៉ុណ្ណោះទេ លោកថែមទាំង ផលិតបានប្រភេទខ្លុយដ៏វិសេសវិសាលរបស់ជនជាតិ Mong ទៀតផង។ លោក Giang A Khay បានរៀបរាប់ថា៖

        “កាលនៅតូច ខ្ញុំបានឃើញឪពុកគាត់ធ្វើគែន ខ្ញុំចូលចិត្តណាស់បានត្រាប់តាម។ ដំបូងឡើយគឺពិបាក ប៉ុន្តែក្រោយមកក៏ធ្វើបានដែរ។ ខ្ញុំក៏ត្រូវរៀនបន្ថែមដោយខ្លួនឯង ហើយពេលចេះធ្វើហើយក៏ត្រូវរៀនផ្លុំទៀតផង។ ខ្ញុំសង្ឃឹមថា ជំនាន់ក្រោយៗនេះ នឹង រក្សាបានរបរធ្វើគែន កុំឲ្យរបរនេះបាត់បង់ទៅ”។

        បច្ចុប្បន្ននេះ ទោះបីជាជីវភាពរស់នៅមានការផ្លាស់ប្តូជាច្រើនក៏ ដោយ ប៉ុន្តែ សម្រាប់ជនជាតិ Mong វិញ គែននៅតែផ្សាភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃរបស់គេដែរ។ ក្នុងសហគមន៍ជនជាតិ Mong នៅមានសិប្បករផលិតគែន ហើយជំនាន់កូនចៅ ក្រោយៗ ព្រោះថាស្រឡាញ់សម្លេងគែនបានជាពួគគេមានគំនិតច្នៃប្រឌិតនូវគែន វិសេសវិសាល។ ប្រការនេះក៏ជារបៀបមួយដើម្បីរក្សានូវតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ ជនជាតិខ្លួន។ ដើម្បីពីមួយថ្ងៃទៅមួយថ្ងៃ សម្លេងគែនៅលាន់លឺរំពងនូវចង្វាក់របស់ព្រៃភ្នំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ