ស្រុក Thanh Son ខេត្ត Phu Tho៖ អភិរក្សវប្បធម៌ជនជាតិ Muong ពីសាលារៀន

(VOVWORLD) -ក្នុងគោលបំណងអភិរក្សនិងលើកកម្ពស់តម្លៃនៃវប្បធ៌មប្រពៃណី Muong នោះ ស្រុក Thanh Son ខេត្ត Phu Tho កំពុងអនុ វត្តន៍គម្រោងការអភិរក្សវប្បធម៌ជនជាតិ Muong ។ នេះជាវិធីដ៏ល្អប្រសើរប្រកបដោយប្រសិទ្ធ ភាពក្នុងការកសាងលំហរវប្បធម៌សហគមន៍ ជាកន្លែងរក្សានូវ ផលិតផលពិសេសរបស់តំបន់ក្នុងសាលារៀន។

ការសិក្សាក្រៅម៉ោងនៅសាលាបឋមសិក្សា Huong Can ស្រុក Thanh Son ខេត្ត Phu Tho តែបានប្អូនសិស្សានុសិស្សទន្ទឹងរងចាំនិងចាប់អារម្មណ៍ជានិច្ច ព្រោះប្អូនៗ បានមើលឃើញផ្ទាល់នូវវត្ថុដែលជិតស្និទ្ធជាមួយជនជាតិ Muong។ យ៉ាងណាមិញ ប្អូនៗភាគច្រើនជាកូនចៅជនជាតិ Muong ក៏ដោយ ប៉ុន្តែមិនថា ប្អូនណាក៏ដោយ សុទ្ធតែស្គាល់អំពី លក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិ Muong ឡើយ។ ហេតុដូច្នេះ សាលាបាន រៀបចំទីតាំងមួយសម្រាប់តាំងបង្ហាញនូវផលិតផលពិសេសបំផុត ដែលតំណាងឲ្យ វប្បធម៌ប្រពៃណីរបស់ជនជាតិ Muong ដើម្បីប្អូនៗមានឱកាសស្វែងយល់និងសិក្សា ផងដែរ។ អ្នកគ្រូ Dinh Thi Kim Hanh ជនជាតិ Muong ជាអ្នកគ្រូបង្រៀនផ្ទាល់អំពីវប្ប ធម៌ជនជាតិ Muong ហើយម៉ោងរៀនរបស់អ្នកគ្រូគឺតែងតែទាក់ទាញប្អូនៗមកសិក្សា៖

       នាងខ្ញុំជាជនជាតិ Muong ដើម្បីរក្សាបានលក្ខណៈវប្បធម៌ប្រពៃ ណីរបស់ជនជាតិ ខ្លួន នាងខ្ញុំតែងតែណែនាំនិងឧទ្ទេសនាមជាមួយប្អូនៗនូវផលិតផលពិសេសរបស់ជន ជាតិដែលជីដូនជីតាបន្សល់ទុក មក។ នាងខ្ញុំក៏បានណែនាំឲ្យប្អូនៗស្គាល់នូវសកម្មភាព ដែលជីដូនជីតាធ្លាប់ប្រតិបត្តិដើម្បីប្អូនៗនឹងយល់ដឹងអំពីលក្ខណៈវប្បធម៌របស់ជនជាតិ ខ្លួន”។

ស្រុក Thanh Son ខេត្ត Phu Tho៖ អភិរក្សវប្បធម៌ជនជាតិ Muong ពីសាលារៀន - ảnh 1 ប្អួនសិស្សានុសិស្ស Thanh Son សម្តែងគងឃ្មោះក្នុងថ្ងៃបើកឆ្នាំសិក្សាថ្មី

        តាំងពីដើមឆ្នាំ២០១៨មក សាលារៀននានាលើទូទាំងស្រុក Thanh Son បានរៀប ចំកសាងលំហរសហគមន៍នៅបរិវេណសាលា ក្នុងនោះបានប្រមូលផ្តុំការចូលរួមរបស់ សិស្សានុសិស្ស គ្រូបង្រៀននិងអាណាព្យាបាលដែលរួមចំណែកស្រាវជ្រាវនិងតាំង បង្ហាញវត្ថុប្រើប្រាស់ប្រចាំថ្ងៃ ម្ហូបអាហារពោរពេញទៅដោយអត្តសញ្ញាណជនជាតិ Muong ផង ដែរ។ តាមនោះ អប់រំលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិសម្រាប់ជំនាន់ វ័យក្មេង។ ប្អូន Dinh Thuy Ngan សិស្សថ្នាក់ ៥A សាលាបឋមសិក្សា Huong Can បាន ចែករំលែកថា៖  

“ប្អូនក៏ជាជនជាតិ Muong ម្នាក់ដែរនិងប្អូនបានចូលរួមម៉ោងរៀនដូច្នេះប្អូនសប្បាយចិត្ត ណាស់ ព្រោះថា ម៉ោងរៀននេះមានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់ប្អូន ដែលក្នុងម៉ោងរៀន ប្អូនៗបានស្វែងយល់និងស្គាល់អំពីលក្ខណៈវប្បធម៌របស់ជីដូនជីតាបន្សល់ទុកមក”។

  ឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងការធ្វើពលកម្ម ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជា សម្លៀកបំពាក់ ឧបករណ៍តន្ត្រី ដូចជា ចង្អេរ កញ្ចែ្រង ធុង ពូថៅ ក្បាល់បុកជាដើមដែលសុទ្ធតែបានគ្រូសារជនជាតិ Muong អភិរក្សរហូតមកដល់បច្ចុប្បន្ន។ លោក Dinh Xuan Huong នាយកសាលា បឋមសិក្សា Huong Can បានចាត់ទុកថា៖ វត្ថុដែលបានតាំងបង្ហាញក្នុង លំហរសហគមន៍គឺបានឧទ្ទេសនាមជាក់ស្តែង រស់រវើក ដើម្បីប្អូនៗអាចយល់ច្បាស់អំពីវប្ប ធម៌របស់ជនជាតិខ្លួន។ ហេតុដូច្នេះ ថ្នាក់រៀនក្រៅម៉ោងកាន់តែមានប្រយោជន៍ជាង៖

           “តាំងពីដើមឆ្នាំសិក្សាមក សាលាបានប្រមូលផ្តុំប្រភពកម្លាំងទាំងអស់ ដើម្បីកសាងនូវ លំហតាំងបង្ហាញវត្ថុ។ យើងខ្ញុំក៏បានលើកទឹកចិត្តឲ្យគ្រូបង្រៀន សិស្សានុសិស្សនិងឪពុក ម្តាយ ធ្វើការស្រាវជ្រាវនូវវត្ថុនានា ដើម្បីរក្សានិងអប់រំឲ្យសិស្សានុសិស្សអំពីអត្តសញ្ញាណវប្ប ធម៌របស់ជនជាតិ Muong”។

        ជាមួយនឹងការកសាងលំហរសហគមន៍តាមបរិវែនសាលានោះ  សាលាបឋមាសិក្សានា នាក្នុងស្រុក Thanh Son ថែមទាំងរៀបចំវគ្គហ្វឹកហាត់បន្ថែមអញ្ជើញសិប្បករមកបង្រៀនឲ្យ ប្អូនៗបទចម្រៀងនិងរំបាំរបស់ជនជាតិ Muong។ នៅសាលាបឋមសិក្សា Cu Thang សិប្បករ Dinh Van Thanh បានមកបង្រៀនប្រចាំសប្តាហ៌ឲ្យប្អូនៗស្គាល់នូវចង្វាក់ចម្រៀងនិងក្បាច់រាំរបស់ ជនជាតិ Muong ។ លោក Dinh Van Thanh បានឲ្យដឹងថា៖

“ខ្ញុំមានកិត្តយសនិងមោទនៈណាស់ពេលបានបង្ហាត់បង្រៀនឲ្យប្អូនៗសិស្សានុសិស្ស នូវវប្បធម៌ប្រពៃណី ដើម្បីប្អូនៗអាចយល់ឃើញអំពីចង្វាក់រាំ និងទំនុកចម្រៀងរបស់ជនជាតិ Muong។ មានឱកាសបង្រៀនដូច្នេះ ខ្ញុំសប្បាយចិត្តណាស់ ព្រោះថា ជំនាន់ក្រោយគេនឹង ទទួលបានការបង្ហាត់បង្រៀនតៗគ្នា ហើយនឹងចេះរក្សានូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាល របស់ជនជាតិ Muong ផងដែរ”។

Thanh Son ជាតំបន់ដីបុរាណដែលនៅរក្សានូវវប្បធម៌សម្បូរបែប ក្នុងនោះមានវប្បធម៌ អរូបីនិងរូបីរបស់ជនជាតិ Muong ដូចជា គង ឃ្មោះ ចម្រៀងប្រដូច ដែលបានជនជាតិនេះរក្សា មរតកពីជំនាន់មួយទៅជំនាន់មួយ។ ការដែលនាំលក្ខណៈស្រស់ស្អាតនៃវប្បធម៌ Muong ចូល ក្នុងសាលារៀនជាវិធីសាស្ត្រប្រកបដោយប្រសិទ្ធភាពនិងមានលក្ខណៈអប់រំខ្ពស់។ តាមរយៈ ម៉ោងសិក្សានីមួយៗប្អូនសិស្សានុសិស្សទាំងអស់ដូចជាមានការរំភើបយ៉ាងខ្លាំងជាមួយនឹង របាំ ការច្រៀងដោយសិប្បករនិងអ្នកគ្រូបង្រៀន។ ចំណង់ចំណូលចិត្តស្រឡាញ់វប្បធម៌ប្រពៃ ណី កាន់តែកើនឡើងទ្វេដងទៀត តាមរយៈចង្វាក់នៃក្បាច់រាំនិងទំនុកច្រៀងនីមួយៗ។ ប្អូន Nguyen Phuong Thuy សិស្សសាលាបឋមសិក្សា Cu Thang បានឲ្យដឹងថា៖

“ពេលដែលបានរៀនចង្វាក់នៃក្បាច់រាំនិងទំនុកច្រៀង ប្អូនសប្បាយចិត្តណាស់។ បាន សិប្បករនិងគ្រូបង្រៀនប្អូនរំភើបចិត្តយ៉ាងក្រៃលែង។ ប្អូនមានបំណងបានទៅសម្តែងនៅកន្លែងជាច្រើន ដើម្បីឧទ្ទេសនាមជាមួយ មនុស្សគ្រប់រូបឲ្យស្គាល់ដល់វប្បធម៌របស់ជនជាតិ Muong គឺវិសេសវិសាលណាស់”។

ដោយគោលដៅអភិរក្សនិងពង្រីកនូវតម្លៃរបស់បេតិកភណ្ឌវប្បធម៌ Muong សម្រាប់ការ អភិវឌ្ឍរបស់ស្រុកនោះ គណៈកម្មាធិការប្រជាជនស្រុក Thanh Son បានកសាង “គម្រោងការ ត្រួតពិនិត្យ ស្រាវជ្រាវ អភិរក្ស និងពង្រីកនូវអត្តសញ្ញាណវប្បធម៌ជនជាតិ Muong ដំណាក់ កាល ២០១៧-២០២០ ទិសដៅដល់ឆ្នាំ២០២៥ លើទូទាំងស្រុក Thanh Son”។ គម្រោងការនេះ នឹងផ្តោតសំខាន់លើភារកិច្ច លើកកម្ពស់គុណភាពការងារត្រួតពិនិត្យ ស្រាវជ្រាវ អភិរក្ស បំពេញបន្ថែមនិងរក្សានូវឯកសារ វត្ថុមានតម្លៃចំណុះបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ជន ជាតិ Muong ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ