APEC Viet Nam 2017 នឹងជាវេទិកាច្នៃប្រឌិតមួយ

APEC Viet Nam 2017 នឹងជាវេទិកាច្នៃប្រឌិតមួយ - ảnh 1
 លោក Vu Tien Loc ប្រធាន VCCI ថ្លែងមតិនៅសន្និសីទកាសែត

(VOV)_នារសៀលថ្ងៃទី២១មិនា នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិង​ឧស្សាហកម្មវៀតណាម (VCCI) បានរៀបចំសន្និសីទកាសែតឧទ្ទេសនាម​អំពី​សកម្មភាពរបស់
សហគ្រាសក្នុងឆ្នាំ APEC វៀតណាម ២០១៧ និងជូនដំណឹងអំពី​លទ្ធផលនៃសម័យប្រជុំលើកទី១ ឆ្នាំ ២០១៧ ក្រុមប្រឹក្សាពិគ្រោះយោបល់សហគ្រាស APEC (ABAC) ដែលទើប
នឹងបានប្រព្រឹត្តទៅនៅថៃ។ ថ្លែងមតិនៅទីនេះ លោក Vu Tien Loc ប្រធាន VCCI
បានសង្កត់ធ្ងន់ថា៖

          “ យើងខ្ញុំមានគោលបំណងថា៖សន្និសីទ APEC ​នៅវៀតណាម នឹងក្លាយទៅជា
​វេទិកា​ច្នៃ​ប្រឌិត​មួយ។ហើយសង្ឃឹមថា សន្និសីទលើកនេះរបស់ APEC និងសកម្មភាព​
ទាក់ទិន​នានា​ នឹងជាបណ្ដាសកម្មភាពច្នៃប្រឌិតជួរមុខ ក្នុងប្រវត្តិសាស្ត្រ APEC ​ជាពិ
សេស វានាំមកនូវតំលៃបន្ថែមចំពោះខឿនសេដ្ឋកិច្ចវៀតណាម។ ហើយពីនោះ លើកកំ
ពស់តួនាទីរបស់វៀតណាម ក៏ដូចជាជំរុញទំនាក់ទំនងនយោបាយរបស់វៀតណាមទៀតផង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ