Con Dao ត្រូវបានបោះឆ្នោតជ្រើសរើសជាកោះគួរឲ្យទាក់ទាញបំផុតលើពិភពលោក

Con Dao ត្រូវបានបោះឆ្នោតជ្រើសរើសជាកោះគួរឲ្យទាក់ទាញបំផុតលើពិភពលោក - ảnh 1
ទេសភាពស្រស់ស្អាតនៃកោះ Con Dao (រូបថត៖Internet)

(VOVworld) - នាចុងឆ្នាំ២០១៦ Con Dao ត្រូវបានទស្សនាវដ្ដីទេសចរណ៍ល្បី
ល្បាញ Lonely Planet ជ្រើសរើសឲ្យស្ថិតនៅក្នុងតូប១០លំហកំសាន្តគួរឲ្យទាក់ទាញ
បំផុតនៅទ្វីបអាស៊ីក្នុងឆ្នាំ២០១៧។ក្នុងច្បាប់ចេញនាពេលថ្មីៗនេះរបស់ទស្សនាវដ្ដី
“Travel and Leisure” កោះនេះបន្តឈរលំដាប់ថ្នាក់ទី១ក្នុងបញ្ជីឈ្មោះកោះគួរឲ្យទាក់
ទាញបំផុតលើពិភពលោកចំពោះភ្ញៀវទេសចរ។ទស្សនាវដ្ដីនេះវាយតំលៃថា កោះ
Con Dao ល្បីល្បាញដោយមានច្រាំងថ្ម Granit មហិមានិងឆ្នេរ សមុទ្រខៀវស្រងាត់។
សក្ដានុភាពទេសចរណ៍នៅកោះនេះកំពុងត្រូវបានធ្វើអាជីវកម្មយ៉ាងខ្លាំងក្លា។តាម
ទស្សនាវដ្ដីពោលខាងលើថា Con Dao ក៏ជាទីកន្លែងដែល មានគ្រឿងសមុទ្រដ៏
ឈ្ងាញ់បំផុតនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ