Ecuador មានលទ្ធភាពភាគច្រើនត្រូវរៀបចំការបោះឆ្នោតវង់ទី ២

Ecuador មានលទ្ធភាពភាគច្រើនត្រូវរៀបចំការបោះឆ្នោតវង់ទី ២  - ảnh 1
Ecuador មានលទ្ធភាពភាគច្រើនត្រូវរៀបចំការបោះឆ្នោតវង់ទី ២ (VNA)


(VOVworld) – នាថ្ងៃទី ១៩ កុម្ភៈ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត Ecuador
(CNE) បានប្រកាសថា៖ ដោយមានសន្លឹកឆ្នោតចំនួន ៧៨,៤% ដែលត្រូវបាន
ត្រួតពិនិត្យ បេក្ខជននៃគណបក្សសម្ព័ន្ធភាពប្រទេសជាតិ (AP) កាន់អំណាច
លោក Lenin Moreno បាននាំមុខក្នុងការបោះឆ្នោតសកលដែលបានប្រព្រឹត្តទៅ
នាថ្ងៃដដែលបន្ទាប់ពីដណ្តើមបានសម្លេងគាំទ្រចំនួន ៣៨,៨%។ ប្រធាន CNE
លោក Juan Pablo Pozo បានឲ្យដឹងថា៖ បេក្ខជនគណៈបក្សប្រឆាំង CREO
(គណៈបក្សបង្កើតឱកាស) លោក Guillermo Lasso ឈរលំដាប់ថ្នាក់ទី​ ២ ដោយ
 មានសម្លេងគាំទ្រចំនួន ២៨,៦៣% ហើយឈរថ្នាក់ទី ៣ គឺលោកស្រី​ Cynthia
Viteri បេក្ខជននៃគណៈបក្សប្រឆាំងដោយមានសម្លេងគាំទ្រចំនួន ១៦,២៥%។
តាមច្បាប់បោះឆ្នោតរបស់ Ecuador ថា៖ ប្រសិនបើ បេក្ខជនណាទទួលបាន
សម្លេងគាំទ្រហួសពាក់កណ្ដាល ឬ ជាង ៤០% និងហួស ១០% បើប្រៀបនឹង
 គូបដិបក្ស នឹងដណ្តើមបានជ័យជំនះក្នុងវង់បោះឆ្នោតទី​ ១។ ប៉ុន្តែ លោក
 ​ Lenin Moreno​ ពិបាកទទួលបានជាង ៤០% សម្លេងគាំទ្រ ដោយហេតុនេះ
លោក Lenin Moreno និងលោក  Guillermo Lasso នឹងត្រូវចូលរួមការបោះ
ឆ្នោតវង់ទី ២ នាថ្ងៃ ទី ២ មេសា ខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ