AIPA-៣៨ វៀតណាមលើកសំណើសហប្រតិបត្តិការកសាង AEC អភិវឌ្ឍន៍ព្រមៗគ្នា និងកំណើនគ្របដណ្ដប់

(VOVWORLD) -នាព្រឹកថ្ងៃទី ១៩ កញ្ញានៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន មហាសន្និបាតអន្តរសភាសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី ៣៨ (AIPA-៣៨) បានបើកកិច្ចប្រជុំពេញអង្គលើកទី ២ ដោយមានខ្លឹមសារសំខាន់ៗជាច្រើន។ ដោយប្រធានបទ “AIPA និងអាស៊ាន៖ ដៃគូដើម្បីការផ្លាស់ប្ដូរគ្របដណ្ដប់”។
AIPA-៣៨ វៀតណាមលើកសំណើសហប្រតិបត្តិការកសាង AEC អភិវឌ្ឍន៍ព្រមៗគ្នា និងកំណើនគ្របដណ្ដប់ - ảnh 1AIPA-៣៨ វៀតណាមលើកសំណើសហប្រតិបត្តិការកសាង AEC
អភិវឌ្ឍន៍ព្រមៗគ្នា និងកំណើនគ្របដណ្ដប់ 

នាព្រឹកថ្ងៃទី ១៩ កញ្ញានៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន មហាសន្និបាតអន្តរសភាសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី ៣៨ (AIPA-៣៨) បានបើកកិច្ចប្រជុំពេញអង្គលើកទី ២ ដោយមានខ្លឹមសារសំខាន់ៗជាច្រើន។ ដោយប្រធានបទ “AIPA និងអាស៊ាន៖ ដៃគូដើម្បីការផ្លាស់ប្ដូរគ្របដណ្ដប់” ក្នុងរយៈពេល ៤ ថ្ងៃប្រព្រឹត្តិទៅសន្និសីទ បណ្ដាគណៈកម្មាធិការជំនាញនៃ AIPA-៣៨ បានពិភាក្សា និងផ្លាស់ប្ដូរទស្សនៈ ដែលជាការសាកល្បងចំពោះតំបន់ និងពិភពលោក ហើយមានអត្ថន័យដ៏សំខាន់ចំពោះសហគមន៍អាស៊ាន។ នៅក្នុង AIPA-៣៨ គណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចូលរួមគ្រប់សម័យប្រជុំ ហើយបានផ្ដល់មតិពិភាក្សាសំខាន់ៗមួយចំនួន។ ទន្ទឹមនឹងនោះ វៀតណាមក៏បានផ្ដល់មតិធ្វើវិសោធនកម្មចំពោះសេចក្ដីសម្រេចចិត្ត ស្ដីពីការដោះស្រាយកាកសំណល់ប៉្លាស្ទីកនៅសមុទ្រដោយឥណ្ឌូនេស៊ីលើកឡើង។ គណៈប្រតិភូវៀតណាមបានបំពេញបន្ថែមខ្លឹមសារចំនួន ២ ហើយទទួលបានការឯកភាពរបស់អង្គប្រជុំ ពោលគឺ៖ សង្កត់ធ្ងន់លើគោលដៅ (លេខ ១៤) អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ (SDG)ស្តីពីការអភិរក្សនិងការប្រើប្រាស់ប្រកបដោយនិរន្តភាពនូវមហាសាគរ សមុទ្រ និងប្រភពធនធានសមុទ្រនានា ព្រមទាំងលើកទឹកចិត្តរដ្ឋាភិបាលនៃសភាជាសមាជិក AIPA ជំរុញសកម្មភាពផ្សព្វផ្សាយសំដៅផ្លាស់ប្តូរអាកប្បកិរិយា និងទម្លាប់ប្រើប្រាស់ថង់ប៉្លាស្ទិករបស់អតិថិជន។

ក្នុងក្របខ័ណ្ឌសកម្មភាពនៃសមាគមសមាជិកាសភា AIPA (AIWA) គណៈប្រតិភូវៀតណាមបានផ្ដល់ខ្លឹមសារលើសេចក្ដីសម្រេចចិត្តលើកទឹកចិត្ត AIPA/គណៈកម្មាធិការសមាជិកាសភា AIPA ស្ដីពីពលការិនីចំណាកស្រុក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ