AUផ្អាកយន្តការជាសមាជិកចំពោះBurkina Pasoនិងដាក់ទណ្ឌកម្ម

(VOVworld)-សហភាពអាហ្វ្រិក(AU)នាថ្ងៃទី១៨កញ្ញាបានប្រកាសថា ផ្អាករាល់
សកម្មភាពរបស់Burkina Pasoក្នុងសហភាព ព្រមទាំងដាក់ទណ្ឌកម្មចំពោះមេដឹក នាំពលប្រហារនៅប្រទេសនេះ។ បន្ទាប់ពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខនិង
សន្តិភាព (APSC )របស់ AU នៅក្រុង Addis Ababa របស់Ethiopia AU បានចេញ សេចក្តីប្រកាសថ្កោលទោសអំពើរបស់កម្លាំងពលប្រហារដែលចាប់ខ្លួនប្រធានា
ធិបតីបណ្តោះអាសន្ន Michel Kafando នឹងថ្នាក់ដឹកនាំនៃរដ្ឋាភិបាលអន្តរកាល​មួយ
ចំនួន ដោយចាត់ទុកនេះជាអំពើភេវកម្ម។ សេចក្តីប្រកាសក៏បានលើកច្បាស់ថា 
AU បានសម្រេចចិត្ត ផ្អាកការចូលរួមរបស់Burkina Paso លើបណ្តាសកម្មភាព
របស់សហភាព ហើយសេចក្តីសម្រេចនេះមានសុពលភាពភ្លាមមួយរំពេច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ