Can Tho សហការជាមួយសហគ្រាសអូស្រ្តាលីដើម្បីបង្កើនសមត្ថភាពនាំចេញអង្ករ

(VOVWORLD) -នាថ្ងៃទី៧ ខែកញ្ញា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho លោក Truong Quang Hoai Nam បានជួបនិងធ្វើការជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនភាគហ៊ុន នៃសម្ព័ន្ធក្រុមហ៊ុនកែច្នៃស្បៀងអាហារនិងអាជីវកម្មផ្នែកអង្ករ  Sunrice
Can Tho សហការជាមួយសហគ្រាសអូស្រ្តាលីដើម្បីបង្កើនសមត្ថភាពនាំចេញអង្ករ - ảnh 1Can Tho សហការជាមួយសហគ្រាសអូស្រ្តាលីដើម្បីបង្កើនសមត្ថភាពនាំចេញអង្ករ 

នាថ្ងៃទី៧ ខែកញ្ញា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho លោក Truong Quang Hoai Nam បានជួបនិងធ្វើការជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនភាគហ៊ុន នៃសម្ព័ន្ធក្រុមហ៊ុនកែច្នៃស្បៀងអាហារនិងអាជីវកម្មផ្នែកអង្ករ  Sunrice (អូស្ត្រាលី) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការផលិតនិងការនាំចេញអង្កររបស់ទីក្រុង Can Tho ក្នុងរយៈពេលខាងមុខនេះ។ នៅទីនេះ,លោក Truong Quang Hoai Nam បានអះអាងថា៖ រដ្ឋអំណាចទីក្រុង ក៏ដូចជាថ្នាក់ដឹកនាំមន្ទីរនិងស្ថាប័នគ្រប់ជាន់ថ្នាក់នឹងបង្កើនទំនាក់ទំនង ពិភាក្សាអំពីបញ្ហាជាក់លាក់និងផ្តល់ការគាំទ្រខាងគតិយុត្តសំរាប់ក្រុមហ៊ុន Sunrice ក្នុងការវិនិយោគប្រកបដោយភាព ងាយស្រួល។ លោកក៏សង្ឃឹមថា៖ក្រុមហ៊ុន Sunrice នឹងក្លាយជាស្ពានជំរុញការផ្លាស់ប្តូររវាងសហគ្រាសវៀតណាមនិងអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ