EU ដំណើរការយន្តការគតិយុត្តប្រឆាំងបទដាក់ទណ្ឌកម្មរបស់អាមេរិក

(VOVWORLD) -នាថ្ងៃទី ១៧ កក្កដា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានជូនដំណឹងថា សហភាពអឺរ៉ុប (EU) បានឯកភាពដាក់ឲ្យងនុវត្តន៍យន្តការគតិយុត្តមួយ សំដៅការពារក្រុមហ៊ុនអ៊ឺរ៉ុបនានានៅអ៊ីរ៉ង់ ចំពោះបទដាក់ទណ្ឌកម្មរបស់អាមេរិក ដែលតម្រង់ទៅលើប្រទេសឥស្លាមនេះ។ 
EU ដំណើរការយន្តការគតិយុត្តប្រឆាំងបទដាក់ទណ្ឌកម្មរបស់អាមេរិក - ảnh 1EU ដំណើរការយន្តការគតិយុត្តប្រឆាំងបទដាក់ទណ្ឌកម្មរបស់អាមេរិក 

(Sputnik International)

 

ថ្លែងមតិក្រោយពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសជាសមាជិក EU តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខ និងកិច្ចការបរទេសរបស់ EU លោកស្រី Federica Mogherini បានឲ្យដឹងថា៖ យើងខ្ញុំបានឯកភាពលើយន្តការឡោមព័ទ្ធ (បទដាក់ទណ្ឌកម្មរបស់អាមេរិក) ហើយនឹងចាត់វិធានការគ្រប់បែបយ៉ាងដើម្បីអនុញ្ញាតឲ្យអ៊ីរ៉ង់ទទួលផលប្រយោជន៍ខាងសេដ្ឋកិច្ច ដែលដូចជាការដកបទដាក់ទណ្ឌកម្ម។ " លោកស្រូ Mogherini បានទទួលស្គាល់ថាការទប់ទល់នឹងបទដាក់ទណ្ឌកម្មរបស់អាមេរិកចំពោះអ៊ីរ៉ង់គឺពិបាកណាស់ ដោយសារ " ឋានៈរបស់ប្រទេសនេះក្នុងខឿនសេដ្ឋកិច្ចពិភពលោក" ។ លោកស្រី Mogherini បន្តថា បណ្តាប្រទេសអឺរ៉ុបបានអនុម័តលើការអនុវត្តឧបករណ៍គតិយុត្ត សំដៅការពារសហគ្រាសអឺរ៉ុបដែលកំពុងធ្វើអាជីវកម្មនៅអ៊ីរ៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ