EU ដាស់តឿនអង់គ្លេសជំរុញយ៉ាងខ្លាំងដំណើរការចរចារ

(VOVWORLD) - ថ្ងៃទី ២១ កញ្ញា មួយថ្ងៃមុនពេលប្រព្រឹត្តទៅបទសន្ទរកថាសំខាន់ របស់នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May នៅទីក្រុង Florence អ៊ីតាលី ប្រធានក្រុមចរចារអំពី Brexit របស់សហភាពអឺរ៉ុប (EU) លោក Michel Barnier បានព្រមានថា៖ប្រសិនបើអង់គ្លេសចង់ទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ទាប់ពីចាកចេញពីប្លុកនេះ នោះគឺក្រុងឡុងត្រូវដោះស្រាយឲ្យបានដាច់ស្រេចបញ្ហារួម
វិភាគទានហិរញ្ញវត្ថុសំរាប់ប្លុកនេះព្រមទាំងជំរុញល្បឿនដំណើរការចរចារផងដែរ។ 
 
EU ដាស់តឿនអង់គ្លេសជំរុញយ៉ាងខ្លាំងដំណើរការចរចារ - ảnh 1 EU ដាស់តឿនអង់គ្លេសជំរុញយ៉ាងខ្លាំងដំណើរការចរចារ

(VOVworld) – នាថ្ងៃទី ២១ កញ្ញា មួយថ្ងៃមុនពេលប្រព្រឹត្តទៅបទសន្ទរកថាសំខាន់ របស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May នៅទីក្រុង Florence អ៊ីតាលី ប្រធានក្រុមចរចារអំពី Brexit របស់សហភាពអឺរ៉ុប (EU) លោក Michel Barnier បានព្រមានថា៖ប្រសិនបើអង់គ្លេសចង់ទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ទាប់ពីចាកចេញពីប្លុកនេះ នោះគឺក្រុងឡុងត្រូវដោះស្រាយឲ្យបានដាច់ស្រេចបញ្ហារួមវិភាគទានហិរញ្ញវត្ថុសំរាប់ប្លុកនេះព្រមទាំងជំរុញល្បឿនដំណើរការចរចារផងដែរ។ តាមមន្ត្រីរូបនេះថា៖ ដើម្បីទទួលបានការបោះជំហានថ្មីក្នុងការចរចារ EU រងចាំ កិច្ចសន្យាច្បាស់លាស់ពីភាគីអង់គ្លេសចំពោះបញ្ហាជាក់ស្តែង។ នាថ្ងៃដដែល សារព័ត៌មានអង់គ្លេសបានជូនដំណឹងថា៖ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ទទួលបានឯកភាពអំពីខ្លឹមសារនៃ បទសន្ទរកថាសំខាន់នៅទីក្រុង Florence អ៊ីតាលី ដោយមិនអើពើដល់ការខ្វែងគំនិត រវាងរដ្ឋមន្ត្រីការបរទេស Boris Johnson និងបណ្ដាសមាជិកគណៈរដ្ឋមន្ត្រី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ