EU ដាស់តៀនអង់គ្លេសធ្វើសកម្មភាព ភ្លាមដើម្បីសម្រចឲ្យបានកិច្ចព្រមព្រៀង

(VOVWORLD) - ថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) បានព្រមានថាប្រទេសអង់គ្លេសនឹងមិន ដាក់ចេញនូវការធ្វើសម្បទានណាមួយឡើយដើម្បីបំបែកភាពជាប់គាំងក្នុងការចរចាររបស់ប្រទេសនេះនៅពេលដែលចាកចេញពី EU ឬហៅថា Brexit ក៏ប៉ុន្តែ បង្ហាញក្តីសង្ឃឹមថាភាគីទាំងពីរអាចសម្រេចបាននូវកិច្ចព្រមព្រៀង« លែងលះគ្នា» មុនពេលអង់គ្លេសចាកចេញពី EU នាខែមិនាឆ្នាំ២០១៩ខាងមុខ។
EU ដាស់តៀនអង់គ្លេសធ្វើសកម្មភាព ភ្លាមដើម្បីសម្រចឲ្យបានកិច្ចព្រមព្រៀង - ảnh 1ប្រធានាធិបតីបារាំងលោក Emmanual Macron  - នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May និងអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel

ថ្លែងមតិបន្ទាប់ពីពិធីបិទបញ្ចប់កិច្ចប្រជុំកំពូល EU នៅ ទីក្រុង Brussel (បែលហ្សិក) នាថ្ងៃទី១៨ខែតុលា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានសំដែងនូវក្តីសុទិដ្ឋិនិយមថា EU និងអង់គ្លេសអាចជៀង វាងពីសេណារីយ៉ូ យ៉ាងអាក្រក់បំផុតនៅពេលដែល Brexit មិនសម្រេចបានកិច្ចព្រមព្រៀង ណាមួយទេ។ ក្នុងពេលនោះ ថ្នាក់ដឹកនាំមួយចំនួនដទៃទៀត បានអះអាងថា ប្រការនេះគឺពឹងផ្អែកទៅលើសកម្មភាពរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May។ ប្រធានាធិបតីបារាំងលោក Emmanual Macron បានសង្កត់ធ្ងន់ថាកត្តាសំខាន់ៗដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងចុងក្រោយគឺជា«ការធ្វើសម្បទានខាងនយោបាយរបស់អង់គ្លេសតែប៉ុណ្ណោះ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ