EU ត្រៀមខ្លួនជាស្រេចនាំទំនាក់ទំនងដៃគូជាមួយអាស៊ានឡើងកំពស់ថ្មីមួយ

EU ត្រៀមខ្លួនជាស្រេចនាំទំនាក់ទំនងដៃគូជាមួយអាស៊ានឡើងកំពស់ថ្មីមួយ - ảnh 1
EU ត្រៀមខ្លួនជាស្រេចនាំទំនាក់ទំនងដៃគូជាមួយអាស៊ានឡើងកំពស់ថ្មីមួយ (Image: VNA)


(VOVworld) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ីចាប់ពីថ្ងៃទី
 ៨ មេសា ដល់ថ្ងៃទី ៩ មេសា អនុប្រធានគណៈកម្មាធិការអឺរ៉ុបតំណាងជាន់
ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសរបស់សហ
ភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini បានជួបធ្វើការជាមួយលេខា
ធិការដ្ឋានអាស៊ាន នាថ្ងៃទី ៩ មេសា និងចូលរួមកិច្ចប្រជុំជាមួយបណ្ដាគណៈ
កម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំ នៅអាស៊ាន ផងដែរ។ លោកស្រីបានឲ្យ
ដឹងថា៖ EU ត្រៀមខ្លួនជាស្រេចនាំទំនាក់ទំនងដៃគូរវាងភាគីទាំងពីរឡើង
កំពស់ដៃគូយុទ្ធសាស្ត្រ។ លោកស្រី Federica Mogherini បានអះអាងថា៖
EU គាំទ្របណ្ដាអាទិភាពអភិវឌ្ឍន៍របស់អាស៊ានហើយសន្យាបន្តកិច្ចសហ
ប្រតិបត្តិការនិងជួយឧបត្ថម្ភអាស៊ាននាពេលខាងមុខ។ ភាគីទាំងពរក៏បាន
ពិភាក្សាអំពីបញ្ហាអន្តរជាតិ ដូចជា៖ ស្ថានភាពនីឧបទ្វីបកូរ៉េ ជំលោះនៅ
សមុទ្រខាងកើតជាដើម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ