EU និងជប៉ុន បានបេជ្ញាចិត្តធ្វើសុក្រិត្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

(VOVWORLD) - នាថ្ងៃទី១៨ខែតុលា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និង ប្រធានគណៈ កម្មាធិការអឺរ៉ុប (EC) Jean Claude Juncker បានបេជ្ញាចិត្តខិតខំប្រឹងប្រែងយ៉ាង អតិប្បរមាសំដៅបំពេញបែបបទផ្ទៃក្នុងចុងឆ្នាំនេះ ដើម្បីបង្កលក្ខណៈងាយស្រួល សំរាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីមានសុពុលភាពយ៉ាងឆាប់ៗ។
EU និងជប៉ុន បានបេជ្ញាចិត្តធ្វើសុក្រិត្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី - ảnh 1 នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និង ប្រធានគណៈ កម្មាធិការអឺរ៉ុប (EC) Jean Claude Juncker 

មជ្ឈដ្ឋានមន្ត្រី ជប៉ុនក៏បានឲ្យដឹងថាក្នុងកិច្ចពិភាក្សាមួយនៅទីក្រុង Brussel (បែលហ្សិក) លោក Abe បានសំដែងក្តីបារម្ភស្តីអំពីស្ថានភាពខកខានក្នុងការ ចរចារលើបញ្ហាអង់ គ្លេសចាកចេញពីសហភាពអឺរ៉ុប ឬហៅថា Brexit ព្រមទាំងអំពាវនាវ EU មានវិធានការសមស្របសំដៅកាត់បន្ថយយ៉ាងអប្បបរិមា ចំពោះការប៉ះពាល់អវិជ្ជមានទៅលើសកម្មភាពនានារបស់ក្រុមហ៊ុនជប៉ុនដែលធ្វើអាជីវកម្មនៅអឺរ៉ុប។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំ EUនិងជប៉ុនក៏បានអះអាងសារជា ថ្មីម្តងទៀតអំពីកិច្ចសហប្រតិបត្តិការក្នុងដំណើរការធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភព លោក (WTO) ក្នុងបរិបទសង្គ្រាមពាណិជ្ជកម្មរវាងខឿនសេដ្ឋកិច្ចជួរមុខ ពីរនៅលើពិភពលោកជាប្រទេសអាមេរិកនិងចិនកាន់តែកើនឡើងដោយមិនឈប់ឈរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ