EU ពន្លឿនការចុះហត្ថលេខាលើ FPA ជាមួយវៀតណាម

(VOVWORLD) - អាជ្ញាធរអឺរ៉ុបបានអះអាងថា ប្រសិនបើត្រូវបានចុះហត្ថលេខា កិច្ចព្រម ព្រៀងនេះនឹងជាកិច្ចព្រមព្រៀងទី២ក្នុងក្របខ័ណ្ឌគោលនយោបាយសន្តិសុខនិងការពារជាតិរួមរបស់ EU ដែលត្រូវបានចុះហត្ថលេខាជាមួយប្រទេសអាស៊ីមួយ បន្ទាប់ពីកិច្ចព្រមព្រៀងជាមួយកូរ៉េខាងត្បូង។

បណ្ដាឯកអគ្គរដ្ឋទូតនៃគណៈកម្មាធិការតំណាងអចិន្រ្តៃយ៍របស់សហភាព អឺរ៉ុប (COREPER) ទើបនឹងបានអនុម័តលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) ស្ដីពីការបង្កើតក្របខ័ណ្ឌចំពោះការចូល រួមរបស់វៀតណាមក្នុងសកម្មភាពគ្រប់គ្រងវិបត្តិរបស់ EU (FPA)។

        អាជ្ញាធរអឺរ៉ុបបានអះអាងថា ប្រសិនបើត្រូវបានចុះហត្ថលេខា កិច្ចព្រម ព្រៀងនេះនឹងជាកិច្ចព្រមព្រៀងទី២ក្នុងក្របខ័ណ្ឌគោលនយោបាយសន្តិសុខនិងការពារជាតិរួមរបស់ EU ដែលត្រូវបានចុះហត្ថលេខាជាមួយប្រទេសអាស៊ីមួយ បន្ទាប់ពីកិច្ចព្រមព្រៀងជាមួយកូរ៉េខាងត្បូង។

        មុននោះ EU បានសម្រេចបញ្ជូនក្រុមឧបការីយោធានានាទៅកាន់ទ្វីបអាស៊ី ដែលដំបូងបង្អស់គឺក្រុមតំណាងយោធា EU អមសមាគមន៍បណ្ដាប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន) ប្រចាំទីក្រុងហ្សាកាតា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ