EU ឯកភាពអំពីបញ្ហាអ៊ីរ៉ង់ និង Jerusalem

(VOVWORLD) - នាថ្ងៃទី ២៨ ឧសភា ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចការបរទេសសហភាពអឺរ៉ុប (EU) តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការ បរទេស EU លោកស្រី  Federica Mogherini បានប្រកាសថា៖ បណ្ដាប្រទេសជា សមាជិក EU បានស្រុះចិត្តគំនិត្តអំពីបញ្ហាទាក់ទិនដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងជំលោះ រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។

EU ឯកភាពអំពីបញ្ហាអ៊ីរ៉ង់ និង Jerusalem  - ảnh 1 EU ឯកភាពអំពីបញ្ហាអ៊ីរ៉ង់ និង Jerusalem 

នាថ្ងៃទី ២៨ ឧសភា ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចការបរទេសសហភាព អឺរ៉ុប (EU) តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការ បរទេស EU លោកស្រី  Federica Mogherini បានប្រកាសថា៖ បណ្ដាប្រទេសជា សមាជិក EU បានស្រុះចិត្តគំនិត្តអំពីបញ្ហាទាក់ទិនដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរនិងជំលោះ រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ ទាក់ទិនដល់បញ្ហានៅតំបន់ Gaza ដំណោះស្រាយ ២ រដ្ឋសំរាប់ជំលោះអ៊ីស្រាអែល-ប៉ាឡេស្ទីនក៏ដូចជាដោះស្រាយភាពតឹននឹងនៅ Jerusalem លោកស្រី Mogherini បានជូនដំណឹងថា៖ នាថ្ងៃទី ២៨ ឧសភា បណ្ដា រដ្ឋមន្ត្រីការបរទេស EU ទទួលបានការសុះចិត្តគំនិតទាំងស្រុងអំពីបញ្ហាពោលខាងលើ។ សហគមន៍អន្តរជាតិមិនទទួលស្គាល់ការដែលអ៊ីស្រាអែលរួមបញ្ជូល Jerusalem ខាងកើតទេ ហើយជឿជាក់ថា៖ បែបបទរបស់ Jerusalem គប្បីព្រម ព្រៀងជាមួយជនប៉ាឡេស្ទីន។ ស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឬហៅថា ផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ JCPOA លោកស្រីរូបនេះបានចាត់ទុកថា៖ រាល់វិធានការរបស់ EU សំដៅធានាកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះដោយសារការព្រួយបារម្ភអំពីសន្តិសុខច្រើនជាងបញ្ហាសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ