EVFTA ជំរុញទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចរវាងវៀតណាមនិងបារាំង

(VOVWORLD) - កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) ជាសារដ៏ខ្លាំងក្លានិងច្បាស់លាស់មួយនៃភាគីទាំងពីរដោយបង្ហាញនូវការប្រកាន់ខ្ជាប់ទៅនឹងលទ្ធិពហុភាគីនិយមនិងការអភិវឌ្ឍ។

  នេះជាការអះអាងរបស់ឯកអគ្គ រដ្ឋទូតវៀតណាមប្រចាំបារាំងលោក Nguyen Thiep នៅក្នុងសិក្ខាសាលាស្ដីពីការ បង្កើនទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចរវាងវៀតណាមនិងបារាំងតាមរយៈ EVFTA កាលពីថ្ងៃទី២០ ខែធ្នូ នៅទីក្រុងប៉ារីស។

        បណ្ដាតំណាងចូលរួមសិក្ខាសាលាបានឯកភាពគ្នាថា EVFTA នឹងរួម ចំណែកធ្វើទំនើបកម្មនិង ជួយសម្រួលដល់បែបបទគយ ក៏ដូចជាបទបញ្ញាត្តិស្ដីពី ការផ្លាស់ប្ដូរទំនិញផងដែរ។ កិច្ចព្រមព្រៀងនេះនឹងនាំមកជូនប្រទេសអឺរ៉ុបនានានូវ ភាពងាយស្រួលជាច្រើនពាក់ព័ន្ធដល់ការកាត់បន្ថយពន្ធ ជាពិសេសគឺលើវិស័យ ផលិតរថយន្ត ស្រាទំពាំងបាយជូ ជាដើម។ ដោយមានទីតាំងយុទ្ធសាស្ត្រនៅទ្វីបអាស៊ី និងតំបន់អាស៊ីអាគ្នេយ៍ វៀតណាមជាច្រកទ្វារដើម្បីជួយអោយផលិតផលមាន គុណភាពខ្ពស់របស់បារាំងជ្រៀតចូលក្នុងទីផ្សារដ៏ធំសម្បើមដែលមានអតិថិជន ចំនួន៦០០លាននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ