Festival ផ្កា Dalat ឆ្នាំ ២០១៩ នឹងប្រព្រឹត្តទៅនៅខែធ្នូឆ្នាំ ២០១៩

(VOVWORLD) - ខេត្ត Lam Dong  ទើបតែប្រកាសអំពីផែនការរៀបចំ Festival ផ្កា Da Lat លើកទី ៨ ឆ្នាំ ២០១៩ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែធ្នូឆ្នាំ ២០១៩ នៅទីក្រុង Da Lat ទីក្រុង Bao Loc និងស្រុកនានានៅក្នុងខេត្តនេះផងដែរ។
Festival ផ្កា Dalat ឆ្នាំ ២០១៩ នឹងប្រព្រឹត្តទៅនៅខែធ្នូឆ្នាំ ២០១៩ - ảnh 1 Festival ផ្កា Dalat ឆ្នាំ ២០១៩ នឹងប្រព្រឹត្តទៅនៅខែធ្នូឆ្នាំ ២០១៩

Festival ផ្កា Da Lat ឆ្នាំ ២០១៩ នឹងមានកម្មវិធីធំៗនិងពិសេសចំនួន ១៣ រួមមាន កន្លែងតាំងបង្ហាញផ្កានៅជុំវិញបឹង Xuan Huong និងភូមិផ្កានៅក្នុងតំបន់ ព្រមទាំងមានកម្មវិលើកតំកើងបេតិកភ័ណ្ឌនៃស្ថាបត្យកម្មរបស់ទីក្រុង Da Lat ជាដើម។ ទន្ទឹមនឹងនេះ ក្នុងក្របខ័ណ្ឌនៃ Festival ផ្កា Da Lat ឆ្នាំ ២០១៩ នឹងមានសិក្ខាសាលាសេដ្ឋកិច្ចសំខាន់ៗជាច្រើនទៀតនឹងត្រូវបានរៀបចំឡើង ដូចជាសិក្ខាសាលាជម្រុញការវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ Lam Dong  សិក្ខាសាលាស្តីអំពីការតភ្ជាប់ផលិតកម្មនិងគោលនយោបាយដើម្បីទាក់ទាញការវិនិយោគលើវិស័យកសិកម្មនៅតំបន់ Da Lat – Lam Dong និងការតាំងបង្ហាញបន្លែ-ផ្កាពាណិជ្ជកម្មផ្កាជាដើមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ