OPEC ជួបប្រជុំនាខែកញ្ញាខាងមុខសំដៅស្វែងរកដំណោះស្រាយស្ដារស្ថិរភាពទីផ្សារប្រេងឧស្ម័ន

OPEC ជួបប្រជុំនាខែកញ្ញាខាងមុខសំដៅស្វែងរកដំណោះស្រាយស្ដារស្ថិរភាពទីផ្សារប្រេងឧស្ម័ន - ảnh 1
OPEC រៀបចំកិច្ចប្រជុំនាខែកញ្ញាខាងមុខសំដៅស្វែងរកដំណោះស្រាយស្ដារស្ថិរភាពទីភ្សារប្រេង (រូបថត៖Reuters)

(VOVworld) - អង្គការបណ្ដាប្រទេសនាំចេញប្រេង (OPEC) នាថ្ងៃទី៨ សីហា
ប្រកាសថា នឹងរៀបចំកិច្ចប្រជុំក្រៅផ្លូវការរវាងប្រទេសសមាជិកទាំងអស់នាខែកញ្ញា
ខាងមុខនៅអាល់ហ្សេរី សំដៅស្វែងរកដំណោះស្រាយស្ដារឡើងវិញនូវស្ថិរភាព
ទីផ្សារប្រេងឧស្ម័ន។កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅខាងក្រៅវេទិកាថាមពលអន្តរ
ជាតិនៅអាល់ហ្សេរីចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨​កញ្ញា។OPEC វាយតំលៃថា ការធ្លាក់
ចុះនៃតំលៃប្រេងនាពេលថ្មីៗនេះ និងបម្រែបម្រួលនៃទីផ្សារនាបច្ចុប្បន្ន គ្រាន់តែ
បណ្ដោះអាសន្ន ដោយសារប្រាក់ចំណេញទាបរបស់រោងច័ក្រចម្រាញ់ប្រេងនិង
ទំនិញផ្ទុកបម្រុងហួសពីតម្រូវការ ក៏ដូចជាផលប៉ះពាល់នៃការដែលអង់គ្លេសចាក
ចេញពី EU។ការដែលកំណើនសេដ្ឋកិច្ចនៅបណ្ដាប្រទេសប្រើប្រាស់ប្រេងត្រូវបាន
ស្ដារឡើងវិញ នឹងជំរុញតម្រូវការប្រេងក្នុងរយៈពេលដែលនៅសេសសល់ក្នុងឆ្នាំ
២០១៦ ទន្ទឹមនឹងការធ្លាក់ចុះនៃប្រភពផ្គត់ផ្គង់ប្រេង នឹងធ្វើឲ្យតំលៃប្រេងកើនឡើង
វិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ