REDP ផ្តល់ជំនួយ ODA ជាង២០៤លានដុល្លាអាមេរិកសម្រាប់វៀតណាម

(VOVWORLD) -គម្រោងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ (REDP) ដោយធនាគាពិភពលោក (WB) និងអង្គការសហប្រតិបត្តិការសេដ្ឋ កិច្ចសហភាពស្វីស (SECO) ជួយឧបត្ថម្ភដោយជំនួយសរុបជាង២០៤ លានដុល្លាអាមេរិកក្នុងនោះប្រភពទុនជំនួយឥតសំណងជិត ២,៣ លានដុល្លាអាមេរិក។ 
REDP ផ្តល់ជំនួយ ODA ជាង២០៤លានដុល្លាអាមេរិកសម្រាប់វៀតណាម - ảnh 1ទិដ្ឋភាពនៃសន្និសីទបូកសរុបគម្រោងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ (REDP) ដំណាក់កាល២០០៩-២០១៨

គម្រោងការនេះសំដៅអភិវឌ្ឍន៍ប្រភពថាមពលកកើតឡើងវិញ ឲ្យតភ្ជាប់ជាមួយបណ្តាញអគ្គិ សនីជាតិឈរលើមូលដ្ឋានពាណិជ្ជកម្មនិងធានាការអភិវឌ្ឍនិរន្តរភាព។ អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទបូកសរុបគម្រោងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ (REDP) ដំណាក់កាល ២០០៩-២០១៨ ដោយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមរៀបចំឡើងនាថ្ងៃទី២១ មិថុនានៅទីក្រុងហាណូយ  លោក Nguyen Van Thanh អនុប្រធាននាយកដ្ឋានអគ្គិសនីនិងថាមពលកកើតឡើងវិញ (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម) បានឲ្យដឹងថា៖

“វៀតណាមជាប្រទេសមួយមានចំនួនប្រជាជនច្រើន តាមនោះតម្រូវការប្រើប្រាស់ថាមពលនិយាយរួមនិងអគ្គិសនីនិយាយដោយឡែករយៈពេលខាងមុខគឺមានទំហំធំ។ ក្នុងបរិបទនេះ ការអភិវឌ្ឍថាមពលកកើតឡើងវិញនៅវៀតណាមជានិន្នាការចំបាច់ សំដៅធ្វើឲ្យប្រភពផ្គត់ផ្គងថាមពលកាន់តែសម្បូរបែប ធានាសន្តិសុខថាមពល។ គម្រោងការ REDP ឧបត្ថម្ភដោយ WB និង SECO ពោរពេញទៅដោយអត្ថន័យសម្រាប់សហគមន៍។ រួមចំណែកជួយរដ្ឋាភិបាល វៀតណាមអំពីគោលនយោបាយអភិវឌ្ឍថាមពលកកើតឡើងវិញនិងទាក់ទាញប្រភពកម្លាំង ពលំសង្គមក្នុងសកម្មភាពវិនិយោគអភិវឌ្ឍន៍វិស័យថាមពលនៅវៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ