SMBC សន្យាបណ្ដាក់ទុនចូលមកវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី២៣ ខែវិច្ចិកា នៅរដ្ឋធានីហាណូយ ប្រធានគណៈកម្មាធិការ សេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh បានទទួលជួបជាមួយលោក Koichi Miyata ប្រធានសម្ព័ន្ធក្រុមហ៊ុន Sumitomo Mitsu Financial Group (SMFG) និង ជាប្រធានធនាគារ Sumitomo Mitsu Banking Corporation (SMBC) របស់ជប៉ុន។ 
SMBC សន្យាបណ្ដាក់ទុនចូលមកវៀតណាម - ảnh 1ប្រធានគណៈកម្មាធិការ សេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh (ខាងស្ដាំ) បានទទួលជួបជាមួយលោក Koichi Miyata ប្រធានសម្ព័ន្ធក្រុមហ៊ុន Sumitomo Mitsu Financial Group (SMFG) និងជាប្រធានធនាគារ Sumitomo Mitsu Banking Corporation (SMBC) របស់ជប៉ុន (រូបថត៖ TTXVN)


នៅក្នុងជំនួបនេះ លោក Nguyen Van Binh បានសង្កត់ធ្ងន់ថា វៀតណាមកំពុង បន្តកែលម្អបរិយាកាសវិនិយោគ-ធ្វើអាជីវកម្ម ដើម្បីជួយសម្រួលដល់សកម្មភាព របស់វិនិយោគិនទាំងជាតិនិងអន្តរជាតិ ដែលក្នុងនោះមានធនាគារ SMBC ផង ដែរ។ លោកមានគោលបំណងថា ធនាគារ SMBC បន្តធ្វើសកម្មភាពដ៏យូរអង្វែង បើកពង្រីកកិច្ចសហប្រតិបតិ្តការនិងចែករំលែកបទពិសោធន៍ជាមួយវៀតណាម សំដៅរួមចំណែកទៅក្នុងការអភិវឌ្ឍនៃប្រព័ន្ធធនាគារនៃវៀតណាមនិងខឿនសេដ្ឋកិច្ចវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ