Tehran នឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តការពារបណ្ដាសិទ្ធិនុយក្លេអ៊ែររបស់ខ្លួន

Tehran នឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តការពារបណ្ដាសិទ្ធិនុយក្លេអ៊ែររបស់ខ្លួន - ảnh 1
ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani (Image: Vietnam+)


(VOVworld) – ថ្លែងមតិក្នុងពិធីរំលឹកវិញ្ញាណក្ខ័ន្ធលើកទី ២៥ នៃទិវាមរណៈភាពរបស់ អ្នកបង្កើតសាធាណរៈរដ្ឋឥស្លាមអ៊ីរ៉ង់ លោក Rouhollah Khomeini នាថ្ងៃទី ៤ មិថុនា
ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានឲ្យដឹងថា៖ Tehran នឹងខំប្រឹងប្រែង អស់ពីកំលាំងកាយចិត្តការពារបណ្ដាសិទ្ធិនុយក្លេអ៊ែររបស់ខ្លួននិងបញ្ចប់បទដាក់ទណ្ឌ កម្មខុសឆ្គងប្រឆាំងអ៊ីរ៉ង់ក្នុងការចរចារជាមួយក្រុម P5+1។ លោក Hassan Rouhani ក៏
បានសង្កត់ធ្ងន់ថា៖ ថាមពលនុយក្លេអ៊ែរ ការជឿនលឿននិងការអភិវឌ្ឍន៍ក៏ដូចជា ការជះឥទ្ធិពលក្នុងតំបន់និងលើពិភពលោកគឺជាសិទ្ធិដែលមិនអាចផ្តាច់ប្តូររបស់រដ្ឋ
អ៊ឺរ៉ង់។ សេចក្តីថ្លែងការពោលសាងលើត្រូវបាននាំចេញក្នុងកាលៈទេសៈ អ៊ីរ៉ង់និង
ក្រុម P5+1 ត្រៀមរៀបចំសំរាប់វង់ចរចារថ្នាក់ឯកទេសថ្មី នាថ្ងៃទី ៤ មិថុនា សំដៅ
ពិភាក្សា លំអិតអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់លើគ្រប់វិស័យ មុនពេល
កិច្ចប្រជុំ នុយក្លេអ៊ែរជាន់ខ្ពស់ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៦ មិថុនា ខាង
មុខនៅទីក្រុង  Vienna របស់អ៊ូទី្រស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ