U20 វៀតណាមបង្ហាញនូវការប្តេជ្ញាចិត្តនៅការប្រកួតអន្តរជាតិ

(VOVWORLD) -    នៅវេលាម៉ោង២០ ថ្ងៃទី២៣ ឧសភា នៅកីឡាដ្ឋាន Cheonan ក្រុមបាល់ទាត់ U20 វៀតណាម បានស្មើ ០-០ ជាមួយក្រុមបាល់ទាត់ U20 នូវែលហ្សេឡង់ ក្នុងការប្រកួតជ្រើសរើសតារាង World Cup U20
U20 វៀតណាមបង្ហាញនូវការប្តេជ្ញាចិត្តនៅការប្រកួតអន្តរជាតិ - ảnh 1U20 វៀតណាមបង្ហាញនូវការប្តេជ្ញាចិត្តនៅការប្រកួតអន្តរជាតិ 

          នៅវេលាម៉ោង២០ ថ្ងៃទី២៣ ឧសភា នៅកីឡាដ្ឋាន Cheonan ក្រុមបាល់ទាត់ U20 វៀតណាម បានស្មើ ០-០ ជាមួយក្រុមបាល់ទាត់ U20 នូវែលហ្សេឡង់ ក្នុងការប្រកួតជ្រើសរើសតារាង World Cup U20 ។ដោយទទួលបានមួយពិន្ទុ U20 វៀតណាមបានក្លាយទៅជាក្រុមបាល់ទាត់ដំបូងរបស់អាស៊ីអាគ្នេយ៍មានពិន្ទុ នៅក្នុងការប្រកួត World Cup។ 

          ដោយមានចំណងជើង៖ពិន្ទុដើមដំបូងសំរាប់វៀតណាម ពេលដែល Kiwi ត្រូវបង្អាក់ដំណើរ គេហទំព័ររបស់ាហព័ន្ទបាល់ទាត់ពិភពលោក( FIFA) បានលើកសរសើរថា៖ ពោពេញកម្លាំងពលំ លឿន និងប្តេជ្ញាចិត្ត ជាច្បាស់លាស់ថាវៀតណាមចង់ក្តាប់ជាប់ឱកាសនេះចាប់ពីពេលចាប់ផ្តើមប្រកួត។ 

          អធិប្បាយបន្ទាប់ពីការប្រកួត ដោយមានលទ្ធផល០-០ រវាងវៀតណាមនិងនូវែលហ្សេឡង់  ក្នុងក្របខ័ណ្ឌ World Cup U20 គេហទំព័រ Fox Sports Asia បានសង្កត់ធ្ងន់ថា៖ វិន័យ និងការប្រកួតរបស់ក្រុមវៀតណាមគួរអោយចាប់អារម្មណ៍ណាស់។ គេលេងដោយមានបំណងប្រាថ្នាខ្លាំងក្លា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ