WHO - កុំឱ្យបារីលួចយកពេលវេលាដ៏ស្រស់ស្អាតបំផុតនៃជីវិត

(VOVWORLD) - នាថ្ងៃទី ២៩ ខែឧសភា អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថាការជក់បារីបន្តបណ្តាលឱ្យបាត់បង់ជីវិតមនុស្ស ៨ លាននាក់ក្នុងមួយឆ្នាំ ហើយ   ជម្រុញឱ្យរដ្ឋាភិបាលនានាចាត់វិធានការយ៉ាងលឿនថែមទៀត ដើម្បីដោះស្រាយ បញ្ហានេះ ព្រមទាំងផលប៉ះពាល់ជាអវិជ្ជមានដល់សុខភាព សង្គម បរិស្ថាននិងសេដ្ឋកិច្ចដែលបណ្តាលមកពីបារីផងដែរ។
WHO - កុំឱ្យបារីលួចយកពេលវេលាដ៏ស្រស់ស្អាតបំផុតនៃជីវិត - ảnh 1ផលប៉ះផលដ៏អវិជ្ជមានដល់អ្នកជក់បារី

លោកវិជ្ជបណ្ឌិត Vinayk Prasad នាយកស្តីទីនៃទីភ្នាក់ងារទប់ទល់ជំងឺរាលដាលដោយមិនឆ្លងមេរោគចំណុះអង្គការសុខភាពពិភព បានគូសបញ្ជាក់ពីផលប៉ះពាល់ដ៏អាក្រក់ដែលបារីបង្កឡើងចំពោះសួតរបស់អ្នកជក់បារី និងអ្នកមិនជក់បារី គឺមានលទ្ធផលស្រដៀងនឹងគ្នា។ ដើម្បីជម្នះពុះពារនឹងស្ថានភាពនេះ អង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យមានការអនុវត្ដក្របខ័ណ្ឌស្ដីពីការគ្រប់គ្រងបារីរបស់អង្គការសុខភាពពិភពលោក (WHO FCTC) ដែលជាយុទ្ធសាស្ដ្រមួយដែលកំណត់នូវជំហានជាក់ស្តែងលើវិធីអនុវត្តការទប់ស្កាត់ថ្នាំជក់ ដោយជាប់ទាក់ទងនឹងគ្រប់តំបន់ទាំងអស់នៃរដ្ឋាភិបាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ