កងកម្លាំងអាមេរិកនិងអាហ្រ្វិកធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅក្នុងតំបន់ Sahel

(VOVWORLD) - បញ្ជាការដ្ឋានទ្វីបអាហ្វ្រិក ( Africom) នៃកងទ័ពអាមេរិក បានឲ្យដឹងថា ការធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅក្នុងតំបន់  Sahel ដែលហៅថា " Flint Lock " បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី ១៨ ខែកុម្ភៈ នៅ  Burkina Faso ហើយបន្ទាប់មកនៅ  Mauritania និងបិទបញ្ចប់នាចុងខែមីនាខាងមុខ។
កងកម្លាំងអាមេរិកនិងអាហ្រ្វិកធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅក្នុងតំបន់ Sahel - ảnh 1 កងកម្លាំងនៅបញ្ជាការដ្ឋានទ្វីបអាហ្វ្រិក ( Africom)

ការធ្វើសមយុទ្ធនេះគ្រោងនឹងមានការចូលរួមរបស់ទាហានប្រមាណ ២.០០០ នាក់ មកពីប្រទេសអាហ្វ្រិកនិងប្រទេសលោកខាងលិចចំនួន៣០ ផ្នែកក្រោមការត្រួតពិនិត្យរបស់ Africom ។ Africom បានប្រកាសថា " Flint Lock " គឺជាការធ្វើសមយុទ្ធដំបូងបង្អស់ សំខាន់និងធំបំផុតជាប្រចាំឆ្នាំរបស់កងកម្លាំងពិសេស អាមេរិកនៅទ្វីបអាហ្វ្រិក។ ការធ្វើសមយុទ្ធនេះមានគោលបំណងចង់ ពង្រឹងសមត្ថភាពរបស់បណ្តាប្រទេសជាដៃគូក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងអង្គការភេរវកម្មនិងក្រុមជ្រុលនិយម ព្រមទាំងធានាសន្តិសុខតាមព្រំដែននិងសុវត្ថិភាពសំរាប់ ពលរដ្ឋផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ