កងទ័ពចម្រុះវាយប្រហារតាមជើងអាកាសទៅលើរោងចក្រចម្រាញ់ប្រេងរបស់ IS នៅស៊ីរី


កងទ័ពចម្រុះវាយប្រហារតាមជើងអាកាសទៅលើរោងចក្រចម្រាញ់ប្រេងរបស់ IS នៅស៊ីរី - ảnh 1
កងទ័ពចម្រុះវាយប្រហារតាមជើងអាកាសទៅលើរោងចក្រចម្រាញ់ប្រេងរបស់ IS នៅស៊ីរី

           (VOV)_នាយប់ថ្ងៃទី៨ មិនា កងទ័ពចម្រុះ ​នាំមុខ​ដោយអាមេរិក បានដំណើ
ការវាយប្រហារតាមជើងអាកាស តម្រង់ទៅលើមូលដ្ឋានចម្រាញ់ប្រេង ដែលស្ថិត
នៅក្នុងការត្រួតពិនិត្យរបស់រដ្ឋឥស្លាមស្វ័យប្រកាស ( IS ) នៅស៊ីរី បណ្ដាល​អោយ
​មនុស្សចំនួន៣០ត្រូវស្លាប់។ នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (​SOHR)  Rami
Abdulrahman បានអោយដឹងថា៖ មូលដ្ឋានចម្រាញ់ប្រេងនេះ​ស្ថិតនៅភាគ​ឥសាន្ត 
ទីរួមស្រុក Tel Abyad របស់ស៊ីរី។ ក្នុងចំណោមមនុស្សស្លាប់​ទាំងនេះ​ មានបណ្ដា
កម្មករនិងជនប្រដាប់អាវុធ IS។

          នាថ្ងៃនេះដែរ បណ្ដាការវាយប្រហារតាមជើងអាកាស របស់កងទ័ព​រដ្ឋាភិបាល
ស៊ីរី តម្រង់ទៅលើទីរួមស្រុក Irbin ភាគឥសាន្ត រដ្ឋធានី Damascus ត្រួតពិនិត្យដោយ
 IS ​បណ្ដាលអោយមនុស្សចំនួន១១នាក់ត្រូវស្លាប់ និង​៥០នាក់​ទៀតរងរបួស​​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ