កងទ័ពអ៊ីរ៉ាក់រំដោះទាំងស្រុងកំពែងចុងក្រោយរបស់ IS នៅប៉ែកខាងជើង

(VOVWORLD) - នាថ្ងៃទី១០ តុលា កងទ័ពអ៊ីរ៉ាក់ប្រកាសថា ខ្លួនបានរំដោះទាំងស្រុង ទីរួមខេត្ត Hawijah ប៉ែកខាងលិចខេត្ត Kirkuk ពីការកាន់កាប់របស់អង្គការរដ្ឋ អ៊ីស្លាម (IS) ស្វ័យប្រកាស។
កងទ័ពអ៊ីរ៉ាក់រំដោះទាំងស្រុងកំពែងចុងក្រោយរបស់ IS នៅប៉ែកខាងជើង - ảnh 1 កម្លាំងគាំទ្ររដ្ឋាភិបាលអ៊ីរ៉ាក់ (រូបថត៖ AFP/TTXVN)


នេះជាកំពែងចុងក្រោយរបស់ IS នៅប៉ែកខាងជើង អ៊ីរ៉ាក់។ ក្នុងសេចក្ដីប្រកាសមួយ ឧត្តមសេនីយ៍ទោ Abdel Amir Yarallah មេបញ្ជា ការនៃយុទ្ធនាការរំដោះ Hawijah ឲ្យដឹងថា ប៉ូលីសសហរដ្ឋនិងកម្លាំងពាក់ កណ្ដាលយោធា បានសំរេចរួចរាល់នូវភារកិច្ចរំដោះតំបន់ Hawijah ពីការកាន់កាប់ របស់ខ្មាន់កាំភ្លើង IS៕

ប្រតិកម្មទៅវិញ

ផ្សេងៗ