កិច្ចចរចារសន្តិភាពបង្រួបបង្រួមកោះសាយព្រឺសទទួលបានការបោះជំហានធំ

កិច្ចចរចារសន្តិភាពបង្រួបបង្រួមកោះសាយព្រឺសទទួលបានការបោះជំហានធំ - ảnh 1
តំណាងរបស់ភាគីនានានៅវង់ចរចារសន្តិភាពថ្មីស្ដីអំពីការបង្រួបបង្រួមឡើងវិញកោះសាយព្រឺស (រូបថត៖AFP/TTXVN)

(VOVworld) - ក្នុងបម្រែបម្រួលមានលក្ខណៈលោតផ្លោះ នាថ្ងៃទី១១ មករា ថ្នាក់
ដឹកនាំសហគមន៍ប្រឆាំងគ្នាទាំងពីរនៅលើកោះសាយព្រឺសបានផ្លាស់ប្ដូរផែនការ
កំណត់ព្រំដែនថ្មី។បម្រែបម្រួលដែលកើតមានឡើងនៅជំនួបចរចារសន្តិភាពនៅ
ទីក្រុងហ្សឺណែវ ប្រទេសស្វីសនេះ បានបើកចេញក្ដីសង្ឃឹមជាថ្មីម្ដងទៀតអំពីកិច្ច
ព្រមព្រៀងឯកភាពឡើងវិញប្រទេសកោះដែលត្រូវបែងចែកក្នុងអំឡុង៤០ឆ្នាំកន្លង
ទៅនេះ។បេសកជនពិសេសអ.ស.បទទួលបន្ទុកបញ្ហាបង្រួបបង្រួមកោះសាយ
ព្រឺសឡើង វិញលោក Espen Barth Eide អះអាងថា នេះជាលើកដំបូងដែលគណៈ
ប្រតិភូ ចូលរួមជំនួបចរចារសន្តិភាពពោលខាងលើផ្លាស់ប្ដូរនិងដាក់ដំណើរការ
កំណត់ព្រំដែនថ្មីជូនអ.ស.ប។លោករូបនេះសង្កត់ធ្ងន់ថា ជំនួបចរចារសន្តិភាពកំពុង
ដើតាម ទិសដ៏ត្រឹមត្រូវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ