កិច្ចប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ានពិភាក្សាអំពីបញ្ហាធំៗស្តីពី សន្តិសុខនិងស្ថិរភាពក្នុងតំបន់

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំចង្អៀតនៃរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM Retreat 2019) រដ្ឋមន្រ្តីការបរទេសចំនួន ១០ ប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) បានជួបជុំគ្នានាថ្ងៃទី ១៧ និង ១៨ ខែមករា នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងប្លុក និងបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដូចគ្នា។
កិច្ចប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ានពិភាក្សាអំពីបញ្ហាធំៗស្តីពី សន្តិសុខនិងស្ថិរភាពក្នុងតំបន់ - ảnh 1 ទីដ្ឋភាពនៃកិច្ចប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ានពិភាក្សាអំពីបញ្ហាធំៗស្តីពី សន្តិសុខនិងស្ថិរភាពក្នុងតំបន់

ដោយមានប្រធានបទនៃអាស៊ានឆ្នាំ ២០១៩ គឺ "ការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូសម្រាប់ចីរភាព" កិច្ចប្រជុំលើកនេះនឹងពិភាក្សាយ៉ាងហោចណាស់លើបញ្ហាសំខាន់ៗចំនួន ៥ ដែលពាក់ព័ន្ធនឹងសន្តិសុខ និងស្ថេរភាពក្នុងតំបន់ រួមមានគំនិតផ្តួចផ្តើមមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក , វិបត្តិនៅ Rakhine មីយ៉ាន់ម៉ា ស្ថានការណ៍នៅឧបទ្វីបកូរ៉េ ជម្លោះអធិបតេយ្យភាពលើសមុទ្រខាងកើត និងចក្ខុវិស័យរបស់អាស៊ាននៅឆ្នាំ ២០៤០ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ