កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ាន

(VOVWORLD) -អង្គប្រជុំបានផ្លាស់ប្ដូរមតិ ហើយឯកភាពគ្នាអនុវត្តន៍ការត្រួតពិនិត្យមុខងារ ភារកិច្ច បែបផែនធ្វើសកម្មភាព សំដៅលើកម្ពស់តួនាទីនៃវេទិកាសមុទ្រអាស៊ាន (AMF) និងវេទិការសមុទ្រអាស៊ានបើកទូលាយ (EAMF) ។
កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ាន - ảnh 1 កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ាន ( រូបថត៖ dangcongsan.vn)

ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែមិនា អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធានគណៈប្រតិភូមន្ត្រីជាន់ខ្ពស់វៀតណាមប្រចាំនៅអាស៊ាន បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ាន  (អាស៊ាន SOM) នៅទីក្រុងឈៀងរ៉ៃ ប្រទេសថៃ។

នៅទីនេះ អង្គប្រជុំបានឯកភាពគ្នាថាអាស៊ានគប្បីខិតខំប្រឹងប្រែងអនុវត្តន៍រាល់អាទិភាពសំខាន់ៗក្នុងឆ្នាំ២០១៩ ប្រកបដោយជោគជ័យ សំដៅកសាងសហគមន៍ដ៏រឹងមាំលើគ្រប់វិស័យ យកប្រជាជនជាមជ្ឈមណ្ឌល ហើយមិនទុកឲ្យនរណាម្នាក់នៅខាងក្រោយឡើយ។ តាមផែនការ សេចក្ដីប្រកាសនឹងត្រូវបានថ្នាក់ដឹកនាំអាស៊ានអនុម័តនាខែមិថុនា ឆ្នាំ២០១៩ ខាងមុខ។

អង្គប្រជុំបានផ្លាស់ប្ដូរមតិ ហើយឯកភាពគ្នាអនុវត្តន៍ការត្រួតពិនិត្យមុខងារ ភារកិច្ច បែបផែនធ្វើសកម្មភាព សំដៅលើកម្ពស់តួនាទីនៃវេទិកាសមុទ្រអាស៊ាន (AMF) និងវេទិការសមុទ្រអាស៊ានបើកទូលាយ (EAMF) ។

ស្ដីពីទំនាក់ទំនងកិច្ចការបរទេស អង្គប្រជុំបានពិនិត្យឡើងវិញនូវការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំសំខាន់ៗ ជាមួយដៃគូនាពេលខាងមុខ។ ចំពោះប្រទេសចិន អង្គប្រជុំបានកត់សម្គាល់អំពីវឌ្ឍនភាពក្នុងដំណើរការចរចាលើ ក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត(COC) ហើយនេះជាសន្ទុះល្អដើម្បីបង្ហើយវង់ចរចាលើឯកសារ COC នេះមុនពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកាបរទេសអាស៊ាន - ចិន នាខែសីហា ឆ្នាំ២០១៩ខាងមុខ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ