កិច្ចប្រជុំមហាអនុតំបន់ទន្លេមេគង្គលើកទី៦៖ ពង្រីករយៈពេល២៥ឆ្នាំនៃកិច្ចសហប្រតិបតិ្តការ

(VOVWORLD) - នាថ្ងៃទី៣១ មីនា នៅមជ្ឈមណ្ឌលសន្និសីទជាតិ ទីក្រុងហាណូយ កិច្ចប្រជុំ កំពូល GMS លើកទី៦ បានអនុម័តលើសេចក្ដីថ្លែងការណ៍រួម។

  ក្នុងសេចក្ដីថ្លែងការណ៍រួមនេះ ប្រមុខដឹកនាំរដ្ឋាភិបាលនិងប្រធានគណៈ ប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា សាធារណៈរដ្ឋប្រជាមានីតចិន ស.ប.បឡាវ សាធារណៈរដ្ឋសហព័ន្ធ មីយ៉ាន់ម៉ា ព្រះរាជាណាចក្រថៃ និងសាធារណៈរដ្ឋសង្គម និយមវៀតណាម បានវាយតំលៃខ្ពស់រាល់លទ្ធផលដែលទទួលបានក្នុងកិច្ចប្រជុំ លើកនេះ ក៏ដូចជាការសន្យាយ៉ាងខ្លាំងក្លារបស់ក្រុមប្រទេស GMS ទាំងមូលផង ដែរ។ ថ្នាក់ដឹកនាំរដ្ឋាភិបាល GMS បានអះអាងនូវការសន្យាថា នឹងបន្តជំរុញ កម្មវិធីសហប្រតិបតិ្តការសេដ្ឋកិច្ច GMS ហើយគាំទ្រគោលការណ៍ជាសារវ័ន្តនានា ក្នុងក្របខ័ណ្ឌសហប្រតិបតិ្តការ GMS ក៏ដូចជាលើកទឹកចិត្តឲ្យភាគីទាក់ទិនទាំង អស់ចាប់ផ្ដើមការស្រាវជ្រាវទិសដៅនាអនាគត សំដៅនាំ GMS ក្លាយទៅជាតំបន់ មួយដែលអភិវឌ្ឍន៍ដោយចីរភាព សមាហរណកម្មនិងវិបុលភាព។

ថ្នាក់ដឹកនាំប្រទេសជាសមាជិក GMS ក៏បានសន្យាលើការកសាងខឿន សេដ្ឋកិច្ចបើកចំហរសំរាប់ប្រទេសនីមួយៗនិងអនុតំបន់ តាមរយៈការធ្វើសមាហ រណកម្មសេដ្ឋកិច្ច ជំរុញសេរីភាវូបនីយកម្មនិងងាយស្រួលភាវូបនីយកម្មពាណិជ្ជ កម្មនិងវិនិយោគ ជួយឧបត្ថម្ភប្រព័ន្ធពាណិជ្ជកម្មះពហុភាគីនិងប្រឆាំងជំទាស់លទ្ធិ គាំពារនិយមក្រោមគ្រប់រូបភាព លើកទឹកចិត្តការអនុវត្តតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន និងសម្រេចឲ្យបានឆាប់ៗនូវកិច្ចព្រមព្រៀងស្ដីពីទំនាក់ទំនងសេដ្ឋកិច្ច លើគ្រប់វិស័យក្នុងតំបន់ (RCEP)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ