កិច្ចប្រជុំរបស់អចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាមអំពីការអនុវត្តគម្រោង BT និងច្បាប់រៀបចំដី

(VOVWORLD) - ថ្លែងនៅទីនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការវិនិយោគតាមរូបភាព BT នៅតែជាវិធានការចាំបាច់នាបច្ចុប្បន្ន ព្រមទាំងបញ្ជាណែនាំអោយក្រសួងហិរញ្ញវត្ថុបន្តទទួលការផ្ដល់មតិដើម្បីបំពេញពង្រាងក្រឹត្យនេះ។
កិច្ចប្រជុំរបស់អចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាមអំពីការអនុវត្តគម្រោង BT និងច្បាប់រៀបចំដី - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)

  នាថ្ងៃទី១១ ខែមេសា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំរបស់អចិន្រ្តៃយ៍រដ្ឋាភិបាលអំពីពង្រាងក្រឹត្យកំណត់ការប្រើប្រាស់ទ្រព្យសម្បត្តិសាធារណៈដើម្បីទូទាត់អោយវិនិយោគិនពេលដែលអនុវត្តន៍គម្រោង BT (កិច្ចសន្យា សាងសង់-ផ្ទេរប្រគល់)។

        ថ្លែងនៅទីនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការវិនិយោគតាមរូបភាព BT នៅតែជាវិធានការចាំបាច់នាបច្ចុប្បន្ន ព្រមទាំងបញ្ជាណែនាំអោយក្រសួងហិរញ្ញវត្ថុបន្តទទួលការផ្ដល់មតិដើម្បីបំពេញពង្រាងក្រឹត្យនេះ។ លោកនាយករដ្ឋមន្រ្តីបានលើកសំណូមពរថា ក្រឹត្យនេះត្រូវនាំមកនូវឱកាសដ៏ល្អប្រពៃដើម្បីប្រើប្រាស់ប្រភពធនធាននានាអភិវឌ្ឍន៍ប្រទេសជាតិ ដោយហេតុនេះត្រូវកសាងក្រឹត្យនេះអោយបានហ្មត់ចត់និងសមស្របនឹងទីផ្សារ។

        នាថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំរបស់អចិន្រ្តៃយ៍រដ្ឋាភិបាលដែលវាយតម្លៃចំពោះការអនុវត្តច្បាប់រៀបចំដី ដើម្បីពិចារណានិងដោះស្រាយការលំបាកនានាក្នុងការដាក់អោយអនុវត្តន៍ច្បាប់នេះ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ