កិច្ចប្រជុំលើកទី ១ នៃគណៈកម្មាធិការជាតិទទួលបន្ទុកអំពី IUU

(VOVWORLD) - នាព្រឹកថ្ងៃទី ២១ ខែមិថុនា គណៈកម្មា ធិការជាតិទទួលបន្ទុកអំពីកាប្រឆាំងការនេសាទខុសច្បាប់ដែលមិនបានរាយការណ៍និងគ្មានការគ្រប់គ្រង ដែលហៅកាត់ថា IUU បានប្រារព្ធកិច្ចប្រជុំដំបូងដើម្បីវាយតំលៃលើលទ្ធផលនិងវឌ្ឍនភាពនៃការអនុវត្តការប្រឆាំង  IUU ក៏ដូចជាពិភាក្សាអំពីដំណោះស្រាយដើម្បីដោះស្រាយរាល់បញ្ហានិងការលំបាកនៅតាមមូលដ្ឋាន។
កិច្ចប្រជុំលើកទី ១ នៃគណៈកម្មាធិការជាតិទទួលបន្ទុកអំពី IUU - ảnh 1 ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung  អញ្ជើញដឹកនាំកិច្ចប្រជុំ 

កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុក IUU ដែលប្រព្រឹត្តទៅក្នុងបរិបទដែលមាន តែរយៈពេល ៤ ខែទៀត គណៈប្រតិភូត្រួតពិនិត្យរបស់គណៈកម្មាធិការអឺរ៉ុប (EC) គ្រោងនឹងធ្វើទៅវៀតណាមដើម្បីពិនិត្យមើលការអនុវត្តនូវអនុសាសន៍របស់ EC បន្ទាប់ពីរយៈពេល ២ ឆ្នាំ រងការព្រមានអំពីកាតលឿង។

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា: ភារកិច្ចប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់គឺជាភារកិច្ចនយោបាយជួរមុខរបស់រដ្ឋាភិបាល ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ រួមទាំងក្រសួងស្ថាប័ននានាផងដែរ។  គោលបំ ណងគឺបញ្ចប់ស្ថានការណ៍នាវានេសាទត្រីនិងអ្នកនេសាទវៀត ណាមរំលោភលើសមុទ្របរទេស ព្រមទាំងលើកកម្ពស់ការបំពាក់ឧបករណ៍កំណត់ទីតាំងសម្រាប់នាវាទូទាំងប្រ ទេសចំនួន ៣១ម៉ឺនគ្រឿង រហូតដល់ឆ្នាំ ២០២០។

ក្នុងការពិនិត្យលើកទី២នេះ  នេះក្រុមត្រួតពិនិត្យនឹងពិនិត្យមើលលើអនុសាសន៍ ចំនួន ៤ ក្រុម ដែល EC ស្នើឱ្យវៀតណាមអនុវត្តន៍  រួមមានក្របខ័ណ្ឌច្បាប់; ប្រព័ន្ធត្រួតពិនិត្យ តាមដានទូកនេសាទ ព្រមទាំងការតាមដានប្រភពជលផលទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ