កិច្ចប្រជុំលើកទី១ក្រុមប្រឹក្សាទ្រឹស្តី វាយតម្លៃអក្សរសាស្ត្រ សិល្បៈមជ្ឈឹម

កិច្ចប្រជុំលើកទី១ក្រុមប្រឹក្សាទ្រឹស្តី វាយតម្លៃអក្សរសាស្ត្រ សិល្បៈមជ្ឈឹម - ảnh 1
លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាមនិងជាប្រធានក្រុមប្រឹក្សា ទ្រឹស្តី វាយតម្លៃអក្សរសាស្ត្រ សិល្បៈមជ្ឈឹមថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ Lại Hoa/VOV)

(VOVworld)-នាព្រឹកថ្ងៃទី៣មិនានៅទីក្រុងហាណូយ ក្រុមប្រឹក្សាទ្រឹស្តី វាយតម្លៃអក្សរ
សាស្ត្រ សិល្បៈមជ្ឈឹមបានបើកកិច្ចប្រជុំលើកទី១។ អញ្ជើញថ្លែងមតិក្នុងពិធីបើកនេះ
លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាមនិងជាប្រធានក្រុមប្រឹក្សា
 ទ្រឹស្តី  វាយតម្លៃអក្សរសាស្ត្រ សិល្បៈមជ្ឈឹមបានចាត់ទុកថា ខ្លឹមសារដែលបានត្រៀម
​រៀបចំនិងលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំគឺសុទ្ធតែជាបញ្ហាសំខាន់ ដើរតួនាទី
 ជាឬសគល់សម្រាប់សកម្មភាពទាំងស្រុងរបស់ក្រុមប្រឹក្សាក្នុងអាណត្តិ២០១៦-២០២១
 ។ លោកឲ្យដឹងថែមទៀតថា៖

        “ចំពោះខ្លឹមសារជាក់ស្តែងនីមួយៗ គប្បីពិភាក្សា និងបញ្ជាក់ច្បាស់នូវភាពងាយ
ស្រួលក៏​ដូចជាក្តីលំបាក បន្ទាប់មកដាក់ចេញសំណើរនិងដំណោះស្រាយសម្រាប់អនុ
វត្តប្រកបដោយប្រសិទ្ធភាព។ ហេតុដូច្នេះហើយ ប្រសិនបើគ្នាយើងម្នាក់ៗមិនលើក
កំពស់ ការទទួលខុសត្រូវ ម្ចាស់ការនិងមានការច្នៃប្រឌិតទេនោះគឺយើងនឹងពិបាក
បំពេញភារកិច្ចណាស់”។

        នៅក្នុងកិច្ចប្រជុំនេះ​តំណាងចូលរួមបានវាយតម្លៃខ្ពស់ចំពោះការដែលអក្សរ
សិល្បៈបានរួមដំណើរជាមួយបុព្វហេតុផ្លាស់ប្តូរថ្មី និងការអភិវឌ្ឍន៍ផ្នែកអក្សរសាស្ត្រ
សិល្បៈនៅតាមតំបន់ព្រៃភ្នំ តំបន់ជនជាតិភាគតិចទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ