កិច្ចប្រជុំលើកទី៧គណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម

(VOVWORLD) - ថ្លែងនៅទីនេះ អនុប្រធានអចិន្រ្តៃយ៍រដ្ឋ សភាវៀតណាមលោកស្រី Tong Thi Phong បានវាយតម្លៃខ្ពស់ចំពោះយន្តការ សហប្រតិបតិ្តការរវាងគណៈកម្មា ធិការកិច្ចការបរទេសរបស់រដ្ឋសភានៃប្រទេស ទាំងបីក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ ដោយបង្ហាញការប្ដេជ្ញាយ៉ាងខ្លាំងក្លាសំដៅ ជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងបីអោយកាន់តែស៊ីជំរៅនិងជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ។
កិច្ចប្រជុំលើកទី៧គណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម - ảnh 1 ទិដ្ឋភាពនៅកិច្ចប្រជុំ (រូបថត៖ quochoi.vn)

  កិច្ចប្រជុំលើកទី៧គណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម បានប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែសីហា នៅទីក្រុង Ha Long ខេត្ត Quang Ninh ភាគខាងជើងវៀតណាម ក្រោមប្រធានបទ “តួនាទី របស់រដ្ឋសភាក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបតិ្តការរវាងកម្ពុជា-ឡាវ-វៀតណាមក្នុងតំបន់ត្រីកោណអភិវឌ្ឍ”។ ថ្លែងនៅទីនេះ អនុប្រធានអចិន្រ្តៃយ៍រដ្ឋ សភាវៀតណាមលោកស្រី Tong Thi Phong បានវាយតម្លៃខ្ពស់ចំពោះយន្តការ សហប្រតិបតិ្តការរវាងគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភានៃប្រទេស ទាំងបីក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ ដោយបង្ហាញការប្ដេជ្ញាយ៉ាងខ្លាំងក្លាសំដៅ ជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងបីអោយកាន់តែស៊ីជំរៅនិងជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ។ ដើម្បីបន្តអនុវត្តផែនការសហប្រតិបតិ្តការនៃតំបន់ត្រីកោណអភិវឌ្ឍប្រកប ដោយប្រសិទ្ធភាពនោះ ភាគីទាក់ទិនទាំងអស់ត្រូវតែបន្តរួមគ្នាត្រួតពិនិត្យ បំពេញ ប្រព័ន្ធច្បាប់នៃប្រទេសនីមួយៗ ហើយផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមកយ៉ាង ទៀងទាត់ស្ដីពីការចូលរួមរបស់រដ្ឋសភានិងគណៈកម្មាធិការកិច្ចការបរទេសរបស់ រដ្ឋសភានៃប្រទេសទាំងបីក្នុងការឃ្លាំមើលនិងជំរុញកិច្ចសហប្រតិបតិ្តការក្នុងតំបន់ត្រីកោណអភិវឌ្ឍនោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ