កិច្ចប្រជុំសន្តិសុខ Munich៖ ប្រទេសជា​ច្រើនចែក​រំលែក​ទស្សនៈ​អំពី​សណ្ដាប់ធ្នាប់​អន្តរជាតិដែលប្រឈមនឹងបញ្ហាដ៏ធ្ងន់ធ្ងរជាច្រើន

(VOVWORLD) -នាថ្ងៃទី ១៧ ខែកុម្ភៈ កិច្ចប្រជុំសន្តិសុខ Munich  (MSC) លើកទី ៥៥ បានបិទបញ្ជប់ ក្នុងបរិបទ ដែលប្រទេសជាច្រើនចូលរួមកិច្ចប្រជុំនេះ បានចែករំលែកទស្សនៈថា សណ្ដាប់ធ្នាប់អន្តជាតិកំពុងប្រឈមនឹងបញ្ហាដ៏ធ្ងន់ធ្ងរជាច្រើន។ 

កិច្ចប្រជុំសន្តិសុខ Munich៖ ប្រទេសជា​ច្រើនចែក​រំលែក​ទស្សនៈ​អំពី​សណ្ដាប់ធ្នាប់​អន្តរជាតិដែលប្រឈមនឹងបញ្ហាដ៏ធ្ងន់ធ្ងរជាច្រើន - ảnh 1 ទិដ្ឋភាពកិច្ចប្រជុំសន្តិសុខ Munich (AFP/TTXVN)


អញ្ជើញថ្លែងសុន្ទរកថាបិទបញ្ចប់កិច្ចប្រជុំនេះ ប្រធាន MSC លោក Wolfgang Ischinger បានសង្កត់ធ្ងន់ថាក្នុងរយៈពេល ៣ ថ្ងៃ ប្រព្រឹត្តិទៅនោះ អង្គប្រជុំជាច្រើនមានទស្សនៈរួមថា សណ្តាប់ធ្នាប់អន្តរជាតិកំពុងស្ថិតក្នុង ស្ថានភាព "អាក្រក់" ។ លោកបានក្រឹនរំលឹកថា នៅពេលកិច្ចប្រជុំ MSC កាលពីឆ្នាំមុនបានអះអាងថាពិភពលោកអាចកើតមានជម្លោះ ហើយព្យាករណ៍អំពីសករាជអស្ថិរភាពថ្មីមួយ ។ នៅក្នុង MSC លើកទី ៥៥ នេះ អង្គប្រជុំជាង៥០០ រូប ដែលក្នុងនោះមានថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាល ក៏ដូចជាឥស្សរជនដែលមានកិត្យានុភាពលើវិស័យនយោបាយ និងសន្តិសុខពិភពលោកបានពិភាក្សាអំពីបញ្ហាសន្តិសុខជាច្រើន ដែលក្នុងនោះ មានការប្រកួតប្រជែង និងកិច្ចសហប្រតិបត្តិការរវាងមហាអំណាច អនាគតនៃសហភាពអឺរ៉ុប (EU)  រួមទាំងបណ្ដាទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិចដែលកំពុងចុះខ្សោយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ