កិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ស្តីពីការអភិវឌ្ឍន៍ទេសចរណ៍និរន្តរភាព

(VOVWORLD) -កិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ស្តីពីការអភិវឌ្ឍន៍ទេសចរណ៍និរន្តរភាពបាន បើកនាព្រឹកថ្ងៃទី១៩មិថុនានៅទីក្រុង Ha Long ខេត្ត Quang Ninh។
កិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ស្តីពីការអភិវឌ្ឍន៍ទេសចរណ៍និរន្តរភាព - ảnh 1រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien អញ្ជើញជាអធិបតីជំនួបសន្ទនា (រូបថត៖ bao Quang Ninh)

ចូលរួមក្នុងពិធី មានវត្តមានតំណាងជាង១៥០នាក់មកពីប្រទេសអាស៊ី-ប៉ាស៊ី ហ្វិកចំនួន២១ រួមទាំង វាគ្មិនមកពីអង្គការអន្តរជាតិមានកិត្យានុភាពជាច្រើនទៀត ផង។ អញ្ជើញថ្លែងមតិក្នុង ពិធី លោក Nguyen Ngoc Thien រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀត ណាមបានសង្កត់ធ្ងន់ថា៖

        “ក្នុងស្ថានភាពដែលឆ្នាំ២០១៧នេះត្រូវបានមហាសន្និបាតអង្គការសហប្រជា ជាតិ ជ្រើសរើសជាឆ្នាំអន្តរជាតិអំពីទេសចរណ៍និរន្តរភាពដើម្បីការអភិវឌ្ឍន៍។ កិច្ច សន្ទនាគោលនយោបាយជាន់ខ្ពស់អំពីទេសចរណ៍និរន្តរភាពជាឱកាសល្អសម្រាប់ ខឿនសេដ្ឋកិច្ចជាសមាជិក APEC រួមគ្នាកំណត់ច្បាស់នូវស្ថានភាពជាក់ស្តែងនិង ដាក់ចេញវិធានការជាក់ស្តែង ដើម្បីការអភិវឌ្ឍន៍ទេសចរណ៍និរន្តរភាពរួមចំណែក អនុវត្តគោលដៅអភិវឌ្ឍន៍និរន្តរភាពទាំង១៧របស់អង្គការសហប្រជាជាតិផងដែរ”។

        តាមគំរោង ថ្នាក់ដឹកនាំទេសចរណ៍ APEC នឹងអនុម័តលើសេចក្តីថ្លែងការណ៍ ស្តីពីការអភិវឌ្ឍន៍ទេសចរណ៍និរន្តរភាព រួមមានសំណើរ កំណត់ទិសដៅជាក់ស្តែង  ដើម្បីអភិវឌ្ឍន៍ទេសចរណ៍និរន្តរភាពនៅតំបន់ APEC៕

ប្រតិកម្មទៅវិញ

ផ្សេងៗ