កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងឥណ្ឌាសម្រេចបាននូវលទ្ធផលវិជ្ជមានជាច្រើន

(VOVWORLD) - នាថ្ងៃទី ២៦ ខែកុម្ភៈ នៅទីស្នាក់ការនៃគណៈកម្មការលេខាធិការដ្ឋាន      អាស៊ានប្រចាំនៅទីក្រុង ហ្សាកា តា ប្រទេសឥណ្ឌូនេស៊ី បានប្រព្រឹត្តទៅកិច្ចប្រជុំ     លើកទី១៩ ស្តីពីគណៈកម្មាធិការសហប្រតិបត្តិការរួមអាស៊ាន - ឥណ្ឌា (AIJCC) ។
កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងឥណ្ឌាសម្រេចបាននូវលទ្ធផលវិជ្ជមានជាច្រើន - ảnh 1 កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងឥណ្ឌាសម្រេចបាននូវលទ្ធផលវិជ្ជមានជាច្រើន

នៅក្នុងកិច្ចប្រជុំនោះ បណ្តាប្រទេសអាស៊ាននិងឥណ្ឌាបានសង្កត់ធ្ងន់ថាគប្បីបន្តអនុវត្តផែនការសកម្មភាព ឆ្នាំ ២០១៦-២០២០ ឲ្យបានទូលំទូលាយ ដោយផ្តល់អាទិភាពក្នុងការលើកកម្ពស់សកម្មភាពដែលមិនទាន់បានអនុវត្តផង  ដែរ។ រីឯភាគីឥណ្ឌាបានអះអាងថា ឥណ្ឌាបានចាត់ទុកអាស៊ានគឺជាអង្គការដ៏សំខាន់ក្នុងតំបន់ និងមានកិត្យានុភាពជាច្រើនក្នុងការលើកកម្ពស់និងក្សាសន្តិភាពស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ទន្ទឹមនឹងនេះក៏បានសន្យាបន្តគាំទ្រចំពោះរាល់កិច្ចខិតខំប្រឹងប្រែង និងគោលដៅរបស់អាស៊ាន ដើម្បីកសាងសហគមន៍ បង្រួមគម្លាត និងបង្កើនការតភ្ជាប់រវាងបណ្តាប្រទេសអាស៊ាន និងឥណ្ឌាលើទាំងនៅលើជើងគោក ជើងអាកាស និងជើងទឹកទៀតផង។ យោងតាមនោះ នាឆ្នាំ ២០១៩-២០២០ ឥណ្ឌានឹងរួមជាមួយអាស៊ានបន្តជំរុញរៀបចំកម្មវិធីសហប្រតិបត្តិការនៅក្នុងឆ្នាំទេសចរណ៍ ២០១៩ ដោយមានការតភ្ជាប់ ថាមពលកកើតឡើងវិញព្រមទាំង កិច្ចសហប្រតិបត្តិការក្នុងវិស័យសមុទ្រ សេដ្ឋកិច្ចបៃតងនិងការផ្លាស់ប្តូរកាសែត និងបង្កើតបណ្តាញសាកលវិទ្យាល័យអាស៊ាន - ឥណ្ឌាជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ