កិត្តិនាមផ្កាយ Khue ២០១៨លើកតម្កើងផលិតផលនិងសេវាកម្មបច្ចេកវិទ្យាព័ត៌មានចំនួន៧៣

(VOVWORLD) -នាថ្ងៃទី២១ខែមេសានៅទីក្រុងហាណូយ សម្ព័ន្ធសមាគមផ្នែកទន់ (software)និង សេវាបច្ចេកវិទ្យាព័ត៌មានវៀត ណាម (VINASA) បានរៀបចំពិធីរំលឹកខួបលើកទី១៥ នៃកម្មវិធី កិត្តិនាមផ្កាយ Khue ប្រកាសនិងប្រគល់កិត្តិនាមផ្កាយ Khue ឆ្នាំ២០១៨ សម្រាប់ផលិតផល សេវាកម្មនិងដំណោះស្រាយផ្នែកទន់ បច្ចេកវិទ្យាព័ត៌មានឆ្នើម របស់វៀតណាមឆ្នាំ២០១៨។


ឆ្នាំ២០១៨នេះ គណៈចាត់តាំងបានផ្តល់អាទិភាពសម្រាប់ផលិតផល ដំណោះ ស្រាយនិងសេវាបច្ចេកវិទ្យាព័ត៌មានស្រាវជ្រាវ អនុវត្តន៍និងប្រើប្រាស់នូវនិន្នាការថ្មី ដូចជា បញ្ញាសិប្បនិម្មិត (AI) ទិន្នន័យធំ (Big Data) ជាដើម។ ផលិតផលទាំងអស់ នេះ នឹងរួមចំណែកជម្រុញដំណើរការកម្លែងលេខក្នុងបណ្តាអង្គការ សហគ្រាស ព្រមទាំងលើកទឹកចិត្តឲ្យសហគ្រាសបច្ចេកវិទ្យាព័ត៌មានវិនិយោគ ស្រាវជ្រាវនិងអភិ វឌ្ឍន៍ផលិតផលនិងសេវាកម្ម សំដៅបម្រើដំណើរការបម្លែងលេខ បង្កើតកម្លាំង ចលករថ្មី រួមចំណែកនាំវៀតណាមបោះជំហានយ៉ាងឆាប់រហ័សក្នុងដំណើរការ បដិវត្តន៍ឧស្សាហកម្ម៤.០៕


ប្រតិកម្មទៅវិញ

ផ្សេងៗ