កាត់បន្ថយផលប៉ះពាល់ជាអតិបរមានៅតំបន់ដែលត្រូវបាក់ស្រុតដីនៅភាគកណ្ដាលវៀតណាម

(VOVWORLD) - នាថ្ងៃទី៧ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំអំពីសភាព ការណ៍បាក់ស្រុតដីឆ្នេរសមុទ្របាំងមុខច្រកទ្វារទន្លេ នៅខេត្តក្រុង នានានៃតំបន់ភាគកណ្ដាលប្រទេស។

អញ្ជើញថ្លែងនៅកិច្ចប្រជុំ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន លើកឡើងច្បាស់ថា សភាពការណ៍បាក់ស្រុតដីឆ្នេរសមុទ្របាំង មុខច្រកទ្វារទន្លេនៅវៀតណាម មានបម្រែបម្រួលយ៉ាងស្មុគស្មាញនាពេលកន្លង ទៅ ក្នុងនោះមានតំបន់ភាគកណ្ដាល។ ដោយហេតុនេះ ក្នុងរយៈពេលយូរអង្វែង នោះគឺក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទចាំបាច់ត្រូវវាយតម្លៃជាទូទៅចំពោះ សភាពការណ៍នេះ ដើម្បីដាក់ចេញដំណោះស្រាយអោយបានទាន់ពេលវេលា។ លោកបានសង្កត់ធ្ងន់ថា៖

        “យើងត្រូវផ្ដល់អាទិភាពចម្បងដល់កិច្ចការពារជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជន ក៏ដូចជាបេតិកភ័ណ្ឌវប្បធម៌ក្នុងតំបន់ ព្រមទាំងកាត់បន្ថយផលប៉ះពាល់ ជាអតិបរមា។ ខេត្តក្រុងពាក់ព័ន្ធទាំងអស់ក៏ត្រូវធ្វើសកម្មភាពដោយម្ចាស់ការថែម ទៀតក្នុងការរៀបចំផែនការមេ ក្នុងការប្រើប្រាស់ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅតំបន់ខ្លួនផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ