កើតមានសញ្ញាជាច្រើនដែលបន្ធូរភាពតានតឹងរវាងប៉ាគីស្ថាននិងឥណ្ឌា

(VOVWORLD) - រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថានលោក Shah Mahmood Qureshi កាលពី ថ្ងៃទី២ ខែមីនា បានប្រកាសថា បញ្ហានានារវាងប្រទេសនេះនិងឥណ្ឌា ចាំបាច់ ត្រូវបានដោះស្រាយតាមរយៈផ្លូវការទូតនិងកិច្ចសន្ទនា។ លោកបានសង្កត់ធ្ងន់ថា សន្តិភាពគឺជាអាទិភាពរបស់ប៉ាគីស្ថាន ហើយប្រទេសនេះមិនមានបំណងចង់ ប្រយុទ្ធជាមួយឥណ្ឌាឡើយ។
កើតមានសញ្ញាជាច្រើនដែលបន្ធូរភាពតានតឹងរវាងប៉ាគីស្ថាននិងឥណ្ឌា - ảnh 1 រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថានលោក Shah Mahmood Qureshi (រូបថត៖ AFP/TTXVN)

នាថ្ងៃនេះដែរ រដ្ឋមន្រ្តីក្រសួងផ្លូវដែកប៉ាគីស្ថានលោក Sheikh Rashid Ahmed ក៏បានជម្រាបថា នឹងតភ្ជាប់ឡើងវិញនូវសកម្មភាពដឹកជញ្ជូនតាមផ្លូវដែក រវាងប្រទេសនេះជាមួយឥណ្ឌា។ នេះត្រូវបានចាត់ទុកថា ជាកាយវិកាសុឆន្ទៈ របស់ Islamabad សំដៅបន្ធូរភាពតានតឹងជាមួយញូវដេលី។

        នាថ្ងៃទី២ ខែមីនា ដដែល រដ្ឋមន្រ្តីក្រសួងមហាផ្ទៃឥណ្ឌាលោក Rajnath Singh បានអះអាងថា ឥណ្ឌាត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភប៉ាគីស្ថានក្នុងការ ទប់ទល់នឹងការគំរាមកំហែងពីភេរវករនៅក្នុងប្រទេសនេះតែម្ដង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ