កំពែងចុងក្រោយរបស់ IS នៅប៉ែកខាងជើងអ៊ីរ៉ាក់ត្រូវបានរំដោះ

(VOVWORLD) - ក្រោយពីការវាយប្រហាររយៈពេល១ខែ កងទ័ពអ៊ីរ៉ាក់ជូនដំណឹងថា ខ្លួន បានដណ្ដើមយកវិញនូវទីរួមខេត្ត Hawija ខេត្ត Kirkuk ពីការកាន់កាប់របស់ អង្គការភេរវកម្មរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស។
កំពែងចុងក្រោយរបស់ IS នៅប៉ែកខាងជើងអ៊ីរ៉ាក់ត្រូវបានរំដោះ - ảnh 1 កងកម្លាំងអ៊ីរ៉ាក់ឈានចូលក្នុងទីរួមខេត្ត Hawija នាថ្ងៃទី២ តុលា (រូបថត៖  AFP/TTXVN)

នេះជាកំពែងចុងក្រោយរបស់ IS នៅប៉ែកខាងជើងប្រទេសនេះ។ ដោយបរាជ័យនៅ Hawija នាបច្ចុប្បន្ន IS ត្រឹមតែ ទន្ទ្រានកាន់កាប់តំបន់តែមួយគតត់នៅតាមព្រំដែនប៉ែកខាងលិចអ៊ីរ៉ាក់ជាប់ស៊ីរីនោះគឺជ្រលងភ្នំ Euphrates ប៉ុណ្ណោះ។ នាបច្ចុប្បន្ន កងកម្លាំងអ៊ីរ៉ាក់ក៏កំពុងដំណើរការវាយ ប្រហារនៅតំបន់នេះផងដែរ។

        ដំណាក់កាលទី២នៃយុទ្ធនាការវាយប្រហាររំដោះទីរួមខេត្ត Hawija ចាប់ផ្ដើម ពីថ្ងៃទី២៩ កញ្ញា។ ក្នុងរយៈពេលនោះ កងកម្លាំងអ៊ីរ៉ាក់បានកំទេចភេរវករ IS ចំនួន ៥៥៧នាក់និងរំដោះភូមិជាង១០០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ