កម្ពុជាផ្អាកការធ្វើសមយុទ្ធរួមជាមួយអាមេរិក

កម្ពុជាផ្អាកការធ្វើសមយុទ្ធរួមជាមួយអាមេរិក  - ảnh 1
កម្ពុជាផ្អាកការធ្វើសមយុទ្ធរួមជាមួយអាមេរិក (VNA)


(VOVworld) - នាថ្ងៃទី ១៦ មករា កម្ពុជាបានឲ្យដឹងថា៖ ប្រទេសនេះទើបនឹងជូន
ដំណឹងជាមួយអាមេរិកអំពីការផ្អាកធ្វើសមយុទ្ធរួមប្រចាំឆ្នាំក្នុងឆ្នាំ ២០១៧ នេះ
ទោះបីជាផែនការដំណើរការធ្វើសមយុទ្ធត្រូវបានចាប់ផ្តើមក៏ដោយ។ តាមអ្នកនាំ
ពាក្យ ក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ ឃុំ សុជាតិ ការធ្វើសមយុទ្ធ
«ឆ្មាំអង្គរ» ត្រូវបានផ្អាកដោយសារបណ្ដាកំលាំងនៃប្រទេសនេះមិនអាចចូលរួម
ដោយគ្រប់គ្រាន់ដោយសារទាក់ទិនដល់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នា
ខែមិថុនាខាងមុខនិងយុទ្ធនាការបោសសំអាតជនល្មើសគ្រឿងញៀនក្នុងរយៈ
ពេល ៦ ខែ។ អ្នកនាំពាក្យ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា លោក Jay Raman
 បានទទួលស្គាល់ព័ត៌មាន ពោលខាងលើ។ តាមនោះ​ បណ្ដាការធ្វើសមយុទ្ធនាឆ្នាំ
 ២០១៧ និង ២០១៨ សុទ្ធតែត្រូវបានផ្អាក ប៉ុន្តែ សកម្មភាពផ្លាស់ប្តូរយោធានិង
កម្មវិធីហ្វឹកហាត់មិនត្រូវ បានជះឥទ្ធិពលទេ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ